ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីជំនាញ បានចុះពិនិត្យស្ថានភាពដាំដុះ និងប្រមូលផលរបស់កសិករ នៅស្រុកអង្គរធំ និងស្រុកពួក។
ចេញ​ផ្សាយ ២១ វិច្ឆិកា ២០២០
193

ថ្ងៃព្រហស្បតិ៍៤រោច ខែមិគសិរ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០   លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចុះពិនិត្យសកម្មភាព ប្រមូលផលស្រូវ​វស្សា និងការដាំដុះដំណាំស្រូវស្តារឡើងវិញ និងការដាំដុះដំណាំបន្លែ ក្រោយជំនន់ទឹកភ្លៀង នៅភូមិភ្លុង ឃុំលាងដៃ ស្រុកអង្គរធំ និងនៅភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក។ បច្ចុប្បន្នកសិករបណ្តុះកូនបន្លែមានដូចជា៖ ត្រសក់ទ្រើង ត្រសក់ស្រូវ  ឃ្លោក ននោង ឪឡឹក សណ្តែកគួរ និងពោត។

គិតត្រឹមថ្ងៃទី១៩ខែវិច្ឆិកានេះ ស្រុកពួកបានធ្វើស្រូវប្រាំងសរុបចំនួន១ ៧០០ហិកតា ស្មើនឹង២៦,៩៨% លើផែនការ៦ ៣០០ហិកតា និងបានប្រមូលផលស្រូវរដូវវស្សាសរុបចំនួន១៥ ០៥៥ហិកតា    ក្នុងនោះស្រូវស្រាល៩ ៥៥៥ហិកតា ស្រូវ​កណ្តាល៥ ៥០០ហិកតា ទិន្នផលជាមធ្យម៣តោន/ហិកតា ទទួលបានទិន្ន៣៨ ១៨៨តោន។ ក្នុងរដូវវស្សានេះស្រុកពួកទទួលរងប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងលើផ្ទៃដី៧១០ហិកតា ខូចខាត១៧៥ហិកតា។ ចូលរួមចែករំលែកទុកលំបាករបស់ប្រជាកសិករដែលទទួលផលប៉ះពាល់ និងខូចខាតដំណាំស្រូវរដូវវស្សានេះ មន្ទីរកសិករកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប គាំទ្រដោយថ្នាក់ដឹកនាំសាលាខេត្តសៀមរាប បានរៀបចំចែកពូជស្រូវចំនួន២០តោន ផ្តល់ជូនកសិករដើម្បីដាំស្តារឡើងវិញ។

ចំនួនអ្នកចូលទស្សនា
Flag Counter