វគ្គបណ្តុះបណ្តាលស្តីពី អង្កេតវាស់ស្ទង់ទិន្នផលស្រូវ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប
ចេញ​ផ្សាយ ២៣ វិច្ឆិកា ២០២០
340

ថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៤៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ការិយាល័យផែនការ គណនេយ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការអង្កេតវាស់ស្ទង់ទិន្នផលស្រូវ នៅស្រុកសូទ្រនិគម ក្រោមអធិបតីភាពលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ពិន សារិន អភិបាលរងស្រុកសូទ្រនិគម តំណាងឱ្យលោកអភិបាលស្រុក និងមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់ការិយាល័យផែនការ គណនេយ្យ ការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម មន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកជីក្រែង ស្រុកសូទ្រនិគម ស្រុកស្វាយលើ និងស្រុកវ៉ារិន ព្រមទាំងមេភូមិ មេឃុំចំនួន២ឃុំ(ឃុំដំដែក និងកៀនសង្កែ) ប្រជាកសិករចំនួ២៨នាក់ សរុបចំនួន៤២នាក់ ។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងគឺ ទី១ បង្ហាញពីវិធីសាស្ត្រនៃការប្រមូលទិន្នន័យព័ត៌មាន មុនអនុវត្តការធ្វើអង្កេតវាស់ស្ទង់ទិន្នផលស្រូវ ទី២ វិធីសាស្ត្រនៃការអនុវត្តធ្វើអង្កេតវាស់ស្ទង់ទិន្នផលស្រូវ និងទី៣ វិធីសាស្ត្រនៃការចងក្រង និងបញ្ចូលទិន្នន័យក្នុងប្រព័ន្ធData best។ ទី៣ ការវិភាគវាយតម្លៃស្បៀងតាមបណ្តាភូមិ ឃុំ ស្រុក និងទូទាំខេត្ត និងរៀបចំគោលនយោបាយកសិកម្ម។

ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលលោកទា គឹមសុទ្ធ ប្រធានមន្ទីរ និងសហការី បានចុះស្រែរបស់កសិករកំពុងធ្វើស្តារការខូចខាតដោយទឹកជំនន់ នៅភូមិថ្នល់ដាច់ ឃុំកៀនសង្កែស្រុកសូត្រនីគម សម្រេចបានប្រមាណ៩៥% នៃផ្ទៃដីខូចខាត។

ចំនួនអ្នកចូលទស្សនា
Flag Counter