ថ្ងៃពុធ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២០ ការិយាល័យផែនការ គណនេយ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសធ្វើអង្កេត វាស់ស្ទង់ ទិន្នផលស្រូវ និងផ្តល់ព័ត៌មានស្ថិតិកសិកម្ម រយៈពេល២ថ្ងៃគឺ
-ថ្ងៃទី១ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ធ្វើនៅសាលប្រជុំសាលាស្រុកពួក ក្រោមអធិបតីភាព លោកស៊ិន ចាន់ថុល អភិបាលនៃគណៈអភិបាលស្រុកពួក និងលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកពួក ស្រុកបន្ទាយស្រី ស្រុកអង្គរធំ និងក្រុងសៀមរាប ព្រមទាំងកសិករផលិតស្រូវ សរុបចំនួន ៤២នាក់។
-ថ្ងៃទី២ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាស្រុកអង្គរជុំ ក្រោមអធីបតីភាព លោក លុតផុស អភិបាលនៃគណ:អភិបាលស្រុកអង្គរជុំ និងមន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម លោក លោកស្រីថ្នាក់ដឹកនាំ និង មន្រ្តីការិយាល័យកសិកម្មស្រុកអង្គរជុំ ស្រុកក្រឡាញ់ ស្រុកស្រីស្នំ ស្រុកវ៉ារិន និងកសិករផលិតស្រូវ ចូលរួមសរុប ៤២នាក់ ស្រី១៧នាក់។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងគឺ ទី១ បង្ហាញពីវិធីសាស្ត្រនៃការប្រមូលទិន្នន័យព័ត៌មាន មុនអនុវត្តការធ្វើអង្កេតវាស់ស្ទង់ទិន្នផលស្រូវ ទី២ វិធីសាស្ត្រនៃការអនុវត្តធ្វើអង្កេតវាស់ស្ទង់ទិន្នផលស្រូវ និងទី៣ វិធីសាស្ត្រនៃការចងក្រង និងបញ្ចូលទិន្នន័យក្នុងប្រព័ន្ធData best។ ទី៣ ការវិភាគវាយតម្លៃស្បៀងតាមបណ្តាភូមិ ឃុំ ស្រុក និងទូទាំខេត្ត និងរៀបចំគោលនយោបាយកសិកម្ម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម