ថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ការិយាល័យអភិវឌ្ឍសហគមន៍ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយ អង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ បានរៀបចំសិក្ខាសាលាថ្នាក់តំបន់ បង្ហាញពីលទ្ធផលនៃការអនុវត្តគម្រោងលើកស្ទួយសហគន៍កសិកម្មនៅខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ចាប់ពីឆ្នាំ២០១៨-២០២០ នៅសាកលវិទ្យាល័យអង្គរ ក្រោមអធិបតីភាព លោកស្រី សរ រឺណេ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធម្មបណ្ឌិត ហេង មុន្នីចិន្តា នាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ និងមានការអញ្ជើញចូលរួមពីមន្រី្តការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មខេត្តសៀមរាប ឧត្តរមានជ័យ បុគ្គលិកអង្គការ សាខាសៀមរាប ឧត្តរមានជ័យថ្នាក់ដឹកនាំសហគមន៍កសិកម្មខេត្តសៀមរាបចំនួន ៩ ឧត្តរមានជ័យចំនួន៧ សរុបសមាជិកចូលរួមចំនួន ៤១នាក់ ស្រី ៧នាក់។
សិក្ខាសាលានេះមានគោលបំណងបង្ហាញពីភាពរីកចម្រើន របស់សហគមន៍កសិកម្ម ដែលបានអនុវត្តក្នុងគម្រោង រយៈពេលបីឆ្នាំកន្លង ចាប់ពីឆ្នាំ២០១៨ ដល់២០២០ ដោយផ្តោតទៅលើ៣ចំនុចគឺ ១. ការងារគ្រប់គ្រងទូទៅ ២.ការងារគ្រប់គ្រងលើមុខរបរអាជីវកម្ម ៣.ការងារគ្រប់គ្រងហិរញ្ញវត្ថុ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម