សកម្មភាពចុះពិនិត្យកសិដ្ឋានចិញ្ចឹមមាន់ដោយប្រើប្រព័ន្ធE-wap នៅភូមិត្រពាំងវែង ឃុំគោកធ្លកលើ ស្រុកជីក្រែង
ចេញ​ផ្សាយ ២៥ វិច្ឆិកា ២០២០
242

ថ្ងៃអង្គារ៩កើតខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ខែវិច្ឆិកា ឆ្នាំ២០២០ លោកព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល លោកហ៊ុន សុវណ្ណ អនុប្រធានការិយាល័យ និងមន្ត្រី បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមមាន់ដោយប្រើប្រព័ន្ ធE-wap ចំនួន២កន្លែង នៅភូមិត្រពាំងវែង ឃុំគោកធ្លកលើ ស្រុកជីក្រែង ដែលកសិដ្ឋានទី១ របស់លោក ហេង គឹមឡុង មានរោងចំនួន៤ខ្នង ក្នុង១រោង មានមាន់សាច់ចំនួន ១២ ០០០ក្បាល សរុបមានចំនួន៤៨ ០០០ក្បាល និងកសិដ្ឋានទី២របស់លោក រុន អួច  មានរោងចំនួន២ខ្នង ក្នុង១រោង មានមាន់សាច់ ១២ ០០០ក្បាល សរុបមានចំនួន២៤ ០០០ក្បាល។ 

កសិដ្ឋានទាំង២នេះ បានធ្វើត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនៃការចញ្ចឹម ធ្វើឲ្យមានមានការលូតលាស់ធំធាត់ល្អ តម្រូវតាមទីផ្សារ ហើយទីតាំងរបស់កសិដ្ឋានមិនមានផលប៉ះពាល់ដល់បរិស្ថាននៅទីនោះឡើយ។ 

បន្ទប់មកក្រុមការងារ បានបន្តចុះពិនិត្យកសិដ្ឋានចិញ្ចឹមគោ១កន្លែងដែលមានគោ ចំនួន ៨០ក្បាល នឹងដីដាំស្មៅចំនួនជាង១០ហិកតា ដែលមានប្រភេទស្មៅដូចជា៖ មូឡូតូស ២ ហ្គីណេ Super នីពៀរ អ៊ីស្រាអែល បាក់ឆុង ...នៅភូមិ ព្រៃស្កា ឃុំពង្រលើ។ ប្រធានការិយាល័យបានណែនាំពីវិធីសាស្រ្ត ការដាំស្មៅ ការគ្រប់គ្រង ស្មៅ វិធីធ្វើផ្អកចំបើង ដល់ម្ចាស់កសិដ្ឋានផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter