ថ្ងៃពុធ១០កើតខែមិគសិរ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប រួមដំណើរដោយលោកនាយខណ្ឌ នាយរងខណ្ឌ និងមន្រ្តីខណ្ឌរដ្ឋបាលជលផល សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំងនិងសហគមន៍នេសាទមាត់ខ្លា មានកម្លាំងចូលរួមចំនួន២០ នាក់ បានចុះត្រួតពិនិត្យនៅដែននេសាទសហគមន៍កំពង់ឃ្លាំង និងមាត់ខ្លា ក្នុងទឹកដីស្រុកជីក្រែង ដោយបានបង្ក្រាបបទល្មើសនេសាទចំនួន ០៣ ករណី ក្នុងនោះមានការនេសាទដោយប្រើប្រាស់ឧបករណ៍ ប ចំនួន២ករណី និងការប្រើបង្គោលឈ្នក់ ចំនួន១ករណី។
បន្ទាប់មកទៀតលោកប្រធានមន្ទីរ បានជួបណែនាំប្រជានេសាទក្នុងសហគមន៍ទាំងពីរខាងលើ ឲ្យយកចិត្តទុកដាក់ ចូលរួមការពារដែនជម្រកត្រី ដើម្បីឲ្យធនធានជលផលមានការកើនឡើង សម្រាប់ផ្គត់ផ្គង់ប្រជាជនក្នុងស្រុក និងនាំចេញផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម