ឆ្នាំនេះ ខេត្តសៀមរាប ទទួលបានទិន្នផល និងតម្លៃស្រូវ ល្អជាងឆ្នាំមុន
ចេញ​ផ្សាយ ០២ ធ្នូ ២០២០
258

   ​​    នាដើមខែធ្នូនេះថា ឆ្នាំ២០២០នេះ បើទោះជាមានជំនន់ទឹកភ្លៀង តែស្រូវរដូវវស្សាអាចស្តារវិញបានចំនួន៩៩៥ហិកតា និងរក្សាបានទំហំលទ្ធផលលើសផែនការ ( ១០២% ) ហើយកសិកររីករាយដោយទទួលបានទិន្នផល និងតម្លៃស្រូវប្រសើរជាងឆ្នាំមុន បើទោះជាក្នុងកម្រឹតតិចតួចយ៉ាងណាក៏ដោយ។ ការងារបង្កបង្កើនផលស្រូវរដូវវស្សាដែលបានបញ្ចប់ទៅហើយនោះ បើទោះជាជួបបញ្ហាជំនន់ទឹកភ្លៀងយ៉ាងណាក្តី  តែមិនធ្ងន់ធ្ងរនោះឡើយ ហើយឆ្នាំនេះសម្រេចបានលើផ្ទៃដីសរុបជិត ១៩១ពាន់ហិកតា ស្មើនឹងជាង១០២% នៃផែនការ ( ១៨៦ពាន់ហិកតា )។  
       នៅក្នុងរដូវចម្រូតនេះ គិតត្រឹមថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ការប្រមូលផលស្រូវសម្រេចបានសរុប ចំនួនជាង១៤៣ពាន់ហិកតា ក្នុងនោះស្រូវស្រាលបានជាង ៤ម៉ឺន២៣០ហិកតា  ស្មើនឹងជាង៩៦%លើផ្ទៃដីដែលបានអនុវត្ត ដោយទទួលបានទិន្នផលជាមធ្យម២តោន៧០០គីឡូក្រាមក្នុង១ហិកតា  ស្រូវកណ្តាលច្រូតកាត់បានជាង១០ម៉ឺន១ ៣៥០ហិកតា ស្មើនឹងជាង៩៦%  ទទួលបានទិន្នផលជាមធ្យម២តោន៨០០គីឡូក្រាមក្នុង១ហិកតា  ស្រូវចំការប្រមូលផលបានប្រមាណជិតចំនួនជាង ១ ៧០០ហិកតា ស្មើនឹង១០០%  ទទួលបានទិន្នផលជាមធ្យម ២តោន៧០០គក្រ ក្នុង១ហិកតា។ តួលេខនៃទិន្នផលនេះ កើនឡើង២១៥គ.ក្រក្នុង១ហិកតា បើធៀបទៅនឹងឆ្នាំមុន បរិមាណផលស្រូវទូទាំងខេត្ត៥២៨ពាន់តោន និង៣៥០គីឡូក្រាម បើធៀបនឹងឆ្នាំមុនច្រើនជាង៥៦ពាន់តោន៨៣៨តោន ។  
       អំពីតម្លៃកសិផលទាំងនោះ ដូចជាប្រភេទស្រូវសែនក្រអូប និងស្រូវផ្ការំដួល កសិករលក់ ស្រូវសើមក្រោយពីច្រូតកាត់ភ្លាមៗ បានក្នុងតម្លៃ ពី ១ ០០០រៀល ដល់ ១ ១៥០រៀលក្នុង១គីឡូក្រាម  ស្រូវចំរុះ(សើម) តម្លៃពី៨៥០ ទៅ ៩៥០រៀល ក្នុងគីឡូក្រាម។ តម្លៃនេះ គឺជាតម្លៃមួយដែលកសិករអាចទទួលយកបាន បើទោះជាស្ថិតក្នុងកម្រឹតខ្ពស់ជាងបន្តិចនៅឆ្នាំមុនក៏ដោយ។
        មកដល់ដើមខែធ្នូនេះ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២០-២០២១ កសិករកំពុងមានចលនាភ្ជួររាស់បានប្រហែលជិត ១ម៉ឺន២ពាន់ហិកតា ដែលការភ្ជួររាស់ទាំងនោះ ត្រូវបានអនុវត្តដោយដោយគ្រឿងយន្តកសិកម្ម  ស្មើនឹងជិត៥០% នៃផែនការ ២២ពាន់ ៥៨៥ហិកតា ក្នុងនោះមានស្រូវប្រដេញទឹកប្រមាណជាង ៧ ០០០ហិកតា និងប្រាំងរនាម ជាង៤ ០០០ហិកតា៕   

ចំនួនអ្នកចូលទស្សនា
Flag Counter