ថ្ងៃពុធ២រោចខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ខែធ្នូ ឆ្នាំ២០២០ លោកប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរ និងជាអនុប្រធានគ្រប់គ្រងកម្មវិធីASPIREខេត្តសៀមរាប លោកហ៊ុន រស្មី ប្រធានការិយាល័យនីតិកម្មកសិកម្ម និងលោក ស្រី ជុំ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកប្រាសាទបាគង ព្រមទាំងភ្នាក់ងារផ្សព្វផ្សាយឃុំ នៃកម្មវិធីASPIRE បានចុះពិនិត្យការដាំដុះបណ្តុំអាជីវកម្មបន្លែ(វិធីសាស្ត្រអនុវត្តPPP) ដែលមានចំនួន ៤០គ្រួសារ នៅឃុំបាគង និងបណ្តុំអាជីវកម្មបន្លែសុវត្តិភាព ឃុំកន្រ្ទាំង ក្នុងនោះ៖ ទី១ បានផ្តល់ធាតុចូលកសិកម្ម រួមមានកៅស៊ូគ្របរង ប្រព័ន្ធដំណក់ទឹក សំណាញ់ទ្រើង និង ខ្សែចងទ្រើង បានពិនិត្យការប្រើប្រាស់ប្រព័ន្ធសូឡាបូមទឹកស្រោចស្រព។ ទី២ បានពិនិត្យផលិតកម្មត្រសក់ទ្រើង ដោយបានផ្តល់បច្ចេកទេសគ្រប់គ្រងកត្តាចង្រៃ (ស្មៅ និង សត្វល្អិត)និងណែនាំពីការរៀបចំប្រតិទិនដាំដុះ។ ទី៣ បានពិនិត្យវឌ្ឈនភាពការសាងសង់ផ្ទះសំណាញ់ផ្តល់ជូនកសិករចំនួន២រោង នៅឃុំកន្ទ្រាំង និងបានសាកសួរពីការប្រមូលផលស្រូវរដូវវស្សា(ពូជ ស្រូវផ្ការំដួល) ដែលទទួលបានទិន្នផលជាមធ្យម៣តោនក្នុងមួយហិចតា តំលៃ១ ០០០រៀលក្នុងមួយគីឡូ(ស្រូវសើម)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម