ពិធីប្រគល់ម៉ាស៊ីនជ្រួយដីចំនួន០៩គ្រឿង ដល់តំណាងបណ្តុំអាជីវកម្មបន្លែនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ធន់នឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ឆ្នាំ២០២០ ខេត្តសៀមរាប
ចេញ​ផ្សាយ ២៥ ធ្នូ ២០២០
440

ពិធីប្រគល់ម៉ាស៊ីនជ្រួយដីចំនួន០៩គ្រឿង ដល់តំណាងបណ្តុំអាជីវកម្មបន្លែ និងកសិករដែលទទួលបានផ្ទះសំណាញ់ចំនួន០៩នាក់ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ធន់នឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ឆ្នាំ២០២០

សៀមរាប៖ ថ្ងៃសុក្រ១១កើតខែបុស្សឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥​ខែ ធ្នូ ឆ្នាំ២០២០

លោកទា គឹមសុទ្ធ ជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគ្រប់គ្រងកម្មវិធីASPIRE ខេត្តសៀមរាប បានធ្វើជាអធិបតីក្នុងពិធីប្រគល់ម៉ាស៊ីនជ្រួយដីចំនួន០៩គ្រឿង ដល់តំណាងបណ្តុំអាជីវកម្មបន្លែ និងកសិករដែលទទួលបានផ្ទះសំណាញ់ចំនួន០៩នាក់ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ធន់នឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ឆ្នាំ២០២០ និងមានការចូលរួមពីលោកប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរ និងជាអនុប្រធានគ្រប់គ្រងកម្មវិធីASPIREខេត្តសៀមរាប លោកទីប្រឹក្សាកម្មវិធីASPIRE លោក លោកស្រីថ្នាក់ដឹកនាំការិយាល័យជំនាញ មន្ត្រី ភ្នាក់ងារផ្សព្វផ្សាយឃុំ និងកសិករដែលទទួលសម្ភារៈ សរុប៣៥នាក់ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ។

ដើម្បីស្របតាមការចង់បានរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការបង្កើនបរិមាណផលិតផលបន្លៃក្នុងស្រុក កាត់បន្ថយការនាំចូលបន្លែពីបរទេស និងការបង្កើនការងារនិងប្រាក់ចំណូលក្នុងគ្រួសារ ដោយមិនចាំបាច់ធ្វើចំណាកទៅស្រុក។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប តាមរយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ធន់នឹងការប្រែប្រួលអាកាសធាតុ(ASPIRE) បានធ្វើការចងក្រង់កសិករជាក្រុមផលិតមានដូចជា បន្លែ មាន់ ត្រី និងក្រុមកែឆ្នៃអនុផលព្រៃឈើ ដើម្បីងាយស្រួលក្នុងការផ្សាភ្ជាប់ពួកគាត់ទៅនឹងទីផ្សារ។ ដូច្នេះហើយ ថ្ងៃនេះកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ធន់នឹងការប្រែប្រួលអាកាសធាតុ(ASPIRE)បានប្រគល់ប្រគល់ម៉ាស៊ីនជ្រួយដីចំនួន០៩គ្រឿង ដល់តំណាងបណ្តុំអាជីវកម្មបន្លែ និងកសិករដែលទទួលបានផ្ទះសំណាញ់ចំនួន០៩នាក់ យកទៅប្រើប្រាស់ដើម្បីកាត់បន្ថយកំលាងពលកម្ម និងចំណេញពេលវេលាក្នុងការងារដាំដុះដំណាំបានមួយកំរិតទៀតផងដែរ។

លោកប្រធា​នមន្ទីរ មានមតិណែនាំដល់កសិករដែលបានទទួលបានម៉ាស៊ីនជ្រួយដីនេះហើយ ត្រូវយកទៅប្រើប្រាស់ដើម្បីបង្កើនការងារដាំដុះឲ្យបានច្រើន ចែករំលែកដល់កសិករជាសមាជិកក្នុងបណ្តុំបានប្រើប្រាស់ទាំងអស់គ្នា និងចេះថែរក្សាដើម្បីបានយូរអង្វែង។ លោកក៏បានបន្ថែមទៀតថាដោយបញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩ មិនថាក្នុងប្រទេសយើងទេ ទូទាំងពិភពលោកក៏ជួបបញ្ហាសេដ្ឋកិច្ចដូចគ្នាដែរ ដែលធ្វើឲ្យតម្លៃផលិតផលកសិកម្មមានការធ្លាក់ចុះ ហេតុដូចនេះហើយសូមឲ្យកសិករទាំងអស់កុំបាក់ទឹកចិត្ត ហើយយើងសង្ឃឹមថាជំងឺនេះនឹងរលាយបាត់ទៅវិញនៅពេលខាងមុខឆាប់ៗនេះ។

ចុងបញ្ចប់កសិករជាតំណាងបណ្តុំអាជីវកម្មបន្លែ ដែលមកទទួលម៉ាស៊ីនជ្រួយដីនេះ សម្តែងសេចក្តីរីករាយ និងពេញចិត្តយ៉ាងខ្លាំង ដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប តែងតែយកចិត្តទុកដាក់ចំពោះកសិករ ដោយមានជាការផ្សព្វផ្សាយបច្ចេកទេស ផ្តល់នូវសម្ភារៈកសិកម្ម និងស្វែងរកទីផ្សារជូនកសិករ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter