ថ្ងៃពុធ៨រោចខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ លោក ទា គឹមសុទ្ធ ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក លោកស្រីអនុប្រធានមន្ទីរ និងសហការី ចុះពិនិត្យការដាំដុះដំណាំរបស់កសិករចំនួន០៤គ្រួសារ នៅភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ កាលពីតុលា ឆ្នាំ២០២០។ ពួកគាត់ជាកសិករដែលបានទទួលសម្ភារៈ និងពូជដំណាំ ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធ្វើស្តារឡើងវិញ ក្រោយពីការចុះទស្សនកិច្ចផ្ទាល់របស់ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងដំណើរចុះពិនិត្យផលប៉ះពាល់ដំណាំក្រោយទឺកជំនន់ក្នុងខេត្តសៀមរាប។ បច្ចុប្បន្នផលដំណាំចាប់ផ្តើមទទួលបានផលមានដូចជា ពោត ត្រប់ ននោង ត្រសក់ ឱឡឹក ល្ពៅ ចំពោះតម្លៃគាត់លក់បានតម្លៃសមរម្យ ដែលឈ្មួញមកទិញដល់ចំការ ក្នុងឳកាសនោះដែរ ថ្នាក់ដឹកនាំមន្ទីរ និងសហការី នជួយទិញផលិតផលបន្លែចម្រុះពីកសិករមួយចំនួនផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម