ថៃ្ងពុធ ៧កេីត ខែមាឃ ឆ្នាំជូតទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករាឆ្នាំ២០២១ លោកស្រីមុយ សុភេន អនុប្រធានការិយាល័យអភិវឌ្ឃន៍សហគមន៍កសិកម្ម និងលោកស៊ាប គឹមស្រ៊ីម ជាសហការី បានចូលរួមធ្វើមហាសន្និបាតប្រចាំឆ្នាំសហគមន៍កសិកម្មប្រាំបួននាងនួនចាន់ស នៅឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានអ្នកចូលរួម៨០នាក់ ស្រី៥៦នាក់។
ការធ្វើមហាសន្និបាតនេះក្នុងគោលបំណងដើម្បីបូកសរុបការងារ ស្វែងរកដំណោះស្រាយបញ្ហាប្រឈមផ្សេងៗដែលកើតមានក្នុងឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្ត។
តាមរបាយការណ៍របស់សហគមន៍ឆ្នាំ២០២០នេះ ទទួលប្រាក់ចំណេញសុទ្ធចំនួន ២៣ ៤០១ ១៤៥រៀល លើមុខរបរអាជីវកម្មចំនួន០២ គឺឥណទានកសិកម្មខ្នាតតូច និងផ្គត់ផ្គង់ជីគីមីកសិកម្ម ក្នុងនោះត្រូវបានបែងចែកជា៖មូលនិធីបំរុងចំនួន២០%
មូលនិធិបណ្តុះបណ្តាលចំនួន ៣% មូលនិធិទ្រទ្រង់ការថ្នាក់ដឹកនាំចំនួន ៥% មូលនិធីអភិឌ្ឍន៍មុខជំនួញចំនួន ៥% មូលនិធីសម្រាប់សាងសងអាគារចំនួន ៧% ប្រាក់ចំណេញរក្សាទុកចំនួន ១២,៦% ប្រាក់ភាគលាភសមាជិកចំនួន ៤៧,៤% ក្នុងមួយហ៊ុនទទួលបានចំនួន ៧ ៩00រៀល។
សូមបញ្ជាក់ថា៖ សហគមន៍កសិកម្មប្រាំបួននាងនួនចាន់ស បានង្កើតឡើងនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១២ ដោយមានការសម្របសម្រួលពីអង្គការអាដដា-រីដា និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដែលមានសមាជិក៦៣ នាក់ ស្រី៥៣នាក់ មានភាគហ៊ុនសរុប១២៣ហ៊ុន(១ហ៊ុន៥០ ០០០រៀល) មកពី៩ភូមិ ក្នុងឃុំចាន់ស និងដើមទុនសរុប៦ ៤៦៥ ០០០រៀល រហូតមកដល់បច្ចុប្បន្នសហគមន៍មានសមាជិកកើនឡើងដល់៣២៨នាក់ ស្រី៣០០នាក់ ភាគហ៊ុនសរុប១ ៣៩៥ហ៊ុន(១ហ៊ុន៥០ ០០០រៀល) មកពី២៤ភូមិ និងមានដើមទុនសរុប២៧៤ ៧៥៩ ៩០០រៀល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម