ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅអនុវត្តន៍ការងារបន្ត និងសំណេះសំណាលដោះស្រាយបញ្ហាប្រឈមនានារបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប
ចេញ​ផ្សាយ ០៣ កុម្ភៈ ២០២១
262

ថ្ងៃអង្គារ០៥រោច​ ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តមង៉ាន់ ភិរុណ អភិបាលនៃគណៈអភិបាលរងខេត្តសៀមរាប ដោយមានអញ្ជើញចូលរួមពីលោកប្រធានមន្ទីរ លោក-លោកស្រីអនុប្រធានមន្ទីរ ថ្នាក់ដឹកការិយាល័យជំនាញ ខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅអនុវត្តន៍ការងារបន្ត និងសំណេះសំណាលដោះស្រាយបញ្ហាប្រឈមនានារបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដែលបានជួបប្រទះក្នុងការអនុវត្តការងារកន្លងមក។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមង៉ាន់ ភិរុណ ក្នុងនាមតំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានកោតសរសើរ ពីលទ្ធផលដែលមន្ទីរកសិកម្មខេត្ត សម្រេចបានក្នុងឆ្នាំ២០២០កន្លងមកនេះ និងជំរុញឲ្យវិស័យកសិកម្មក្នុងខេត្ត កាន់តែមានការវិវត្តន៍ឈានឡើង។  ឯកឧត្តមស្នើសុំឲ្យថ្នាក់ដឹកនាំ មន្ត្រីជំនាញ ត្រូវពិនិត្យឡើងវិញ នូវរាល់ការធ្វើអាជីវកម្ម សិប្បកម្មតុ ទូ ត្រូវឲ្យមានច្បាប់អនុញ្ញាតត្រឹមត្រូវ ជាមួយនោះត្រូវបង្រ្កាបឲ្យបាននូវភាពអាណាធិបតេយ្យ ការកាប់ឈើយកមកធ្វើអុស ធ្យូង ដែលជាអាជីវកម្មមួយបំផ្លាញព្រៃឈើ និងបានបំពុលដល់បរិស្ថាន និងបន្តធ្វើការលើការបណ្តុះបណ្តាលលើវិស័យជំនាញបច្ចេកទេស ក្នុងការដាំដុះដំណាំកសិកម្ម ចិញ្ចឹមសត្វជាដើម។ 

ចំនួនអ្នកចូលទស្សនា
Flag Counter