ថ្ងៃពុធ៦កើតខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ២០២១
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល ការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តឆ្នាំ២០២១ និងពិធីបំពាក់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការ ក្រោមអធិបតី ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តម កុយ សង សមាជិកប្រធានក្រុមប្រឹក្សាខេត្តសៀមរាប មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ នាយ-នាយរងខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល ប្រធាន-អនុប្រធានការិយាល័យជំនាញ និងមន្ត្រី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ព្រមទាំងតំណាងមន្ទីរ អង្គការ និងក្រុមហ៊ុននានា សរុបចំនួន១៧៥នាក់ ស្រី២៥នាក់ នៅស្ថានីយពិសោធន៍កសិកម្មទឹកវិល ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម