នាព្រឹកថ្ងៃអង្គារ៤រោចខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ខែមីនា ឆ្នាំ២០២១ លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរតំណាងលោក ប្រធានមន្ទីរ និងជាតំណាងឯកឧត្តមប្រធានគណះកម្មាធិការសមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជា និងលោកឡាយ គិមលាង ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក លោក សឹម ធរដ្ឋ អនុប្រធានការិយាល័យបសុព្យាបាល លោក សួន គង់សុភារិទ្ធ អនុផ្នែកបូកសរុប និងកញ្ញា ថាច់ ណារីផល មន្ត្រីកិច្ចសន្យា ព្រមទាំងលោក ទិត សុខុម មេភូមិត្រពាំងសេះ តំណាងអជ្ញាធរមូលដ្ឋានបានចូលរួមពិធីប្រគល់ថវិកាអំណោយឧបត្ថម្ភរបស់ឯកឧត្តមប្រធានគណៈកម្មាធិការសមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជា ជូនគ្រួសារសពលោក សួង រី អតីតប្រធានការិយាល័យកសិកម្មស្រុកវ៉ារិន នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ចំនួន ៦ ០០០ ០០០រៀល និងអំណោយលោកប្រធានមន្ទីរ មានអង្ករ ៥០គក្រ មី០១កេស ទឹកសុទ្ធ០១កេស ទឹកត្រី០១យួរ និងទឹកស៊ីអ៊ីវ០១យួរ ព្រមទាំងថវិកាដែលសព លោក សួង រី នៅជំពាក់សមាគមចំនួន ១៤៦ ០០០រៀល សម្រាប់ចូលបុណ្យ១០០ថ្ងៃផងដែរ នៅគេហដ្ឋានគ្រួសារសព ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ លោកប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរ បានអានសាររំលែកទុក្ខរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដល់គ្រួសារនៃសពរួចមក លោកស្រីគិត សេងហាក់ ត្រូវជាភរិយាសពបានធ្វើសេចក្តីថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមប្រធាន លោកប្រធានមន្ទីរ និងសហការី ដែលមាននាំយកថវិកា និងសម្ភារៈមួយចំនួនមកប្រគល់ជូនដល់់ផ្ទះ ដែលអាចជួយរំលែកទុក្ខលំបាកដល់គ្រួសារសពបានមួយកំរិតផងដែរ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម