អបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី៨មីនា ក្រោមប្រធានបទ‌«ស្ត្រី និងការអភិវឌ្ឍក្នុងបរិការណ៍ កូវីដ-១៩» នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប
ចេញ​ផ្សាយ ០៨ មីនា ២០២១
319

អបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី៨មីនា ក្រោមប្រធានបទ‌«ស្ត្រី និងការអភិវឌ្ឍក្នុងបរិការណ៍ កូវីដ-១៩» នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប

ថ្ងៃច័ន្ទ១០រោចខែផល្គុនឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១

មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បាននចូលរួមអបអរសាទរ ខួបលើកទី១១០ ទិវាអន្តរជាតិនារី៨មីនា ក្រោមប្រធានបទ‌«ស្ត្រី និងការអភិវឌ្ឍក្នុង បរិការណ៍ កូវីដ-១៩» អញ្ជើញជាអធិបតីដោយ លោកទា គឹមសុទ្ធ ប្រធានមន្ទីរ និងភរិយា លោក-លោកស្រីអនុប្រធានមន្ទីរ ថ្នាក់ដឹកនាំការិយាល័យ និងខណ្ឌរដ្ឋបាលទាំងពីរ ព្រមទាំងមន្ត្រី និងមន្ត្រីកិច្ចសន្យាទាំងអស់ដែលជានារី ប្រមាណ៣២រូប។

លោកឡាយ គិមលាង ប្រធានការិយាល័យរដ្ឋបាល បុគ្គលិកប្រកាសបើកកម្មវិធី បន្ទាប់មកលោកស្រី សរ រឺណេ អនុប្រធានមន្ទីរ បានឡើងរាយការណ៍ស្តីពីសកម្មភាពការងារ ស្ត្រីក្នុងវិស័យកសិកម្ម ហើយលោកស្រីក៏បានថ្លែងអំណរគុណ ដល់លោកប្រធានមន្ទីរដែលតែងតែមានការលើកទឹកចិត្ត សម្របសម្រួលការងារផ្សេងៗ និងបង្កើតភាពងាយស្រួល ដល់មន្ត្រីរាជការដែលជាស្ត្រីក្នុងការបំពេញការងារ។

លោកទា គឹមសុទ្ធ ប្រធានមន្ទីរ បានសំដែងនូវសេចក្ដីរីករាយ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានបំពេញភារកិច្ចក្នុងរយះពេល១ឆ្នាំទោះបីមានការរាតត្បាតនៃមេរោគ​Covid-19 ក៏មន្ដ្រីយើងបានការពារខ្លួនយ៉ាងខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រមុខថ្នាក់ដឹកនាំ ដែលធ្វើឱ្យគ្រប់គ្នាទទួលបានជោគជ័យតាមជំនាញរៀងៗខ្លួន។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ លោកប្រធាន សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យជូនចំពោះ លោក-លោកស្រីទាំងអស់ និងក្រុមគ្រួសារ ប្រកបដោយពលានុភាពខ្លាំងក្លា បញ្ហាឈ្លាសវៃ សុខភាពបរិបូរណ៍ អាយុយឺនយូរ និងទទួលបានជោគជ័យដ៏ត្រចះត្រចង់ថ្មីៗថែមទៀត។

ចុងបញ្ចប់នៃកម្មវិធីលោកប្រធាន បានជូនបាច់ផ្កា និងវត្ថុអនុស្សាវរីយ៍ ដល់ភរិយា និងលោកស្រីសរ រឺណេ ជាតំណាង ព្រមទាំងធ្វើការថតរូបទុកជាអនុស្សាវរីយផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter