នាព្រឹកថ្ងៃពុធ១០រោចខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ខែមេសា ឆ្នាំ២០២១ លោក ទា គឹមសុទ្ធប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងសហការីបាន ចុះចែកអំណោយដល់ប្រជាពលរដ្ឋក្រ១ ក្រ ២នៅឃុំជីក្រែង ចំនួន១៤ ភូមិ ស្មើនឹង៦៣៨ គ្រួសារ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង លោកស្រី ឮ ចិន្តា មេឃុំជីក្រែង និងសហការីមន្ត្រីអជ្ញាធរមូលដ្នាន។ អំណោយទាំងនេះបានមកពីការចូលរួមបរិច្ចាកពីថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ម្ចាស់កសិដ្ឋាន ក្រុមហ៊ុន និងអាជីវករផងដែរ។
អំណោយដែលត្រូវចែកជូនដល់ប្រជាពលរដ្ឋក្រ១ ក្រ២ នៅឃុំជីក្រែងចំនួន១៤ភូមិ ស្មើនឹង៦៣៨ គ្រួសារ ពេលនេះរួមមាន៖ ម៉ាស់ចំនួន ៧០០ប្រអប់(១ប្រអប់មានចំនួន៥០ម៉ាស់) អាល់កុលចំនួន ១៤០លីត្រ សាច់មាន់ចំនួន ៦៤០ក្បាល ស្មើនឹង៦០០គីឡូក្រាម ពងមាន់ចំនួន៦ ៣៨០គ្រាប់ មីខ្លាឃ្មុំចំនួន៦ ៣៨០កញ្ចប់ ទឹកសុទ្ធចំនួន ៦៥០យួរ និងជូនដល់គណះកម្មាធិការឃុំជីក្រែង រួមមាន៖ ម៉ាស់ចំនួន៥០ប្រអប់ មីម៉ាម៉ាចំនួន១៥កេស ត្រីខកំប៉ុងចំនួន១០ យួរ និងអាល់កុលចំនួន ២០លីត្រ សម្រាប់ទុកប្រើប្រាស់ ដើម្បីចូលរួមជួយកាត់បន្ថយទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលមានការរីករាលដាលនៃជំងឺកូវីត-១៩។
បន្ទាប់មកឯកឧត្តម លោកប្រធានមន្ទីរ និងលោកអភិបាលស្រុក និងសហការី បាននាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តជីក្រែង ចំនួន ៣៣អង្គ ព្រមទាំងបច្ច័យ ចំនួន១០ពាន់រៀល ក្នុងមួយអង្គ សម្ភារៈទ័យទាន ចំនួន៤០ស៊ង និងថវិកាចំនួន០៦លានរៀល សម្រាប់ទិញដីពង្រីកស្រះទឹកក្នុងវត្តផងដែរ។ និងបានចុះទៅសួរសុខទុក្ខ ក្រុមការងារប្រចាំការនៅព្រំប្រទល់ខេត្តសៀមរាម កំពង់ធំ ដោយបានឧបត្ថម្ភ អាល់កុលចំនួន៣០លីត្រ និងម៉ាស់ចំនួន០៣ប្រអប់ ដើម្បីជួយសម្រួលដល់ការខ្វះខាតក្នុងដំណាក់កាលបរិការ នៃជំងឺកូវីដ19 ដែលរីករាលដាលជាសហគមន៏ក្នុងព្រឹត្តិកាណ៏ថ្ងៃទី២០ កុម្ភះ ២០២១នេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម