នាព្រឹកថ្ងៃអង្គារ២កើតខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ខែមេសា ឆ្នាំ២០២១ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរ និងជាតំណាងឯកឧត្តមប្រធានគណះកម្មាធិការសមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជា និងលោកឡាយ គិមលាង ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក លោក គួន វុន ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម លោក លឹម សុធី ប្រធានផ្នែកនៃការិយាល័យផែនការ-គណនេយ្យ ព្រម ទាំង លោក ហ៊ា ហាវ ចៅសង្កាត់គោកចក ក្រុងសៀមរាប លោក មាស សម្បត្តិ អនុប្រធានភូមិ សាលាកន្សែង តំណាងអជ្ញាធរមូលដ្ឋាន បានចូលរួមពិធីប្រគល់ថវិកាអំណោយឧបត្ថម្ភរបស់ឯកឧត្តមប្រធានគណៈកម្មាធិការសមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជា ជូនគ្រួសារសពលោក សោម បឿន អតីតប្រធានការិយាល័យកសិកម្មក្រុងសៀមរាប នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ចំនួន ៦ ០០០ ០០០រៀល និងអំណោយលោកប្រធានមន្ទីរ មានអង្ករ ៥០គក្រ មី០១កេស ទឹកសុទ្ធ០១កេស ទឹកត្រី០១យួរ និងទឹកស៊ីអ៊ីវ០១យួរ នៅគេហដ្ឋានគ្រួសារសព ភូមិសាលាកន្សែង សង្កាត់គោកចក ក្រុងសៀមរាប។ លោកទា គឹមសុទ្ធ ប្រធានមន្ទីរ បានអានសាររំលែកទុក្ខរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដល់គ្រួសារនៃសពរួចមក លោកស្រីនួន មុន្នី ត្រូវជាភរិយាសពបានធ្វើសេចក្តីថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមប្រធាន លោកប្រធានមន្ទីរ និងសហការី ដែលមាននាំយកថវិកា និងសម្ភារៈមួយចំនួនមកប្រគល់ជូនដល់់ផ្ទះ ដែលអាចជួយរំលែកទុក្ខលំបាកដល់គ្រួសារសពបានមួយកំរិតផងដែរ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម