របាយការណ៍ប្រចាំថ្ងៃពុធ៧រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។
-លោកទា គឹមសុទ្ធ ប្រធានមន្ទីរ និងជាប្រធានអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ប្រចាំខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំស្តីពីវឌ្ឍនភាពលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២១ និងចែកធាតុចូលកសិកម្មជូនបណ្តុំអាជីវកម្មបន្លែសម្រាប់ឆ្នាំ២០២១។ សម្រាប់ឆ្នាំ២០២១នេះ បានបង្កើតបណ្តុំអាជីវកម្មចំនួន២២បណ្តុំ គាំទ្រដោយកម្មវិធីASPIRE ក្នុងនោះបណ្តុំអាជីវកម្មបន្លែមានចំនួន០៥បណ្តុំ មាននៅស្រុកក្រឡាញ់ចំនួន០២បណ្តុំ អង្គរធំចំនួន០១បណ្តុំ ស្រុកសូទ្រនិគមចំនួន០១បណ្តុំ និងក្រុងសៀមរាបចំនួន០១បណ្តុំ។ ធាតុចូលដែលបណ្តុំនីមួយៗទទួលបានរួមមាន៖ម៉ាស៊ីន(ជ្រួយដី,ភ្ជួរដី,លើករង)ចំនួន០១គ្រឿង, ជីចំនួន២០០គីឡូក្រាម ប្រព័ន្ធដំណក់ទឹក និងកៅស៊ូគ្របរងចំនួន០២ដុំ(សម្រាប់កសិករបង្ហាញចំនួន០២នាក់),ថាសបណ្តុះកូនបន្លែចំនួន២៥០ថាស និងគ្រាប់ពូជបន្លែ០៥មុខចំនួន៥០កញ្ចប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម