សកម្មភាពចែកពូជមាន់ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ជូនកសិករនៅភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ។
ចេញ​ផ្សាយ ១៨ មិថុនា ២០២១
250

ខេត្តសៀមរាប៖ ថ្ងៃព្រហស្បតិ៍៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ មន្ត្រី និងភ្នាក់ងារផ្សព្វផ្សាយឃុំ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ប្រចាំស្រុកស្វាយលើ បានរៀបចំពិធីចែកពូជមាន់ ជូនកសិករនៅភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ។ អញ្ជើញជាអធិបតីរួមមាន៖ លោកសឹម ធរដ្ឋ អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីASPIREប្រចាំខេត្ត និងលោកមេឃុំបឹងមាលា។  
-លោកសឹម ធរដ្ឋ អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានណែនាំពីបច្ចេកទេសក្នុងការថែទាំ និងការការពារសត្វពីកត្តាចង្រៃផ្សេងៗ ដើម្បីទទួលបានជោគជ័យក្នុងការចិញ្ចឹមសត្វ។

-លោកសួន សីលា ជាទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីASPIREប្រចាំខេត្ត បានពីគោលបំណងនៃវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ(ASPIRE)ដែលអនុវត្តដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដល់កសិករដែលចូលជាសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ ក្នុងភូមិបឹងមាលា ឃុំបឹងមាលាស្រុកស្វាយលើ ព្រមទាំងជំរុញលើកទឹកចិត្តដល់កសិករដើម្បីទទួលបានជោគជ័យក្នុងលើកកំពស់ជីវភាពក្នុងគ្រួសារ។

-លោកមេឃុំបឹងមាលា បានថ្លែងអំណរគុណដល់ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដែលតែងតែមកជួយបណ្តុះបណ្តាលបច្ចេកទេសកសិកម្មដល់កសិករក្នុងឃុំបឹងមាលា ហើយបានផ្តល់ជាពូជមាន់ដល់កសិករយកទៅចិញ្ចឹមដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារបន្ថែម។

-តំណាងបណ្តុំអាជីវកម្មចិញ្ចឹមមាន់ភូមិបឹងមាលា បានសំដែងសេចក្តីរីករាយ និងខិតខំអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញ ដើម្បីទទួលបានលទ្ធផលល្អ។

ចុងក្រោយក្រុមការងារបានចែកពូជមាន់ កដល់កសិករដែលជាសមាជិកក្នុងបណ្តុំអាជីវកម្មចិញ្ចឹមមាន់ ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ចំនួន៥០គ្រួសារ ក្នុង០១គ្រួសារទទួលបានមាន់០៨ក្បាល។

ចំនួនអ្នកចូលទស្សនា
Flag Counter