ថ្ងៃពុធ១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១
លោក ទា គឹមសុទ្ធ ប្រធានគណៈកម្មាធិការសមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជាប្រចាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប អញ្ជើញជាតំណាងឯកឧត្តមប្រធានគណៈកម្មាធិការសមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជា និងសហការី បាននាំយកថវិកាចំនួន ៦ ០០០ ០០០រៀល ដែលជាថវិការឧបត្ថម្ភរបស់គណៈកម្មាធិការសមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជា ទៅជូនលោកស្រី ទិត ចន្និមល ជាភរិយាគ្រួសារសពលោកវ៉ាន់ នៅ អតីតជាប្រធានស្ថានីយ៍ពិសោធន៍ស្រាវជ្រាវកសិកម្មទឹកវិល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នៅគេហដ្ឋានគ្រួសារសព ភូមិប្រិយ៍ថ្មី សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។
អញ្ជើញចូលរួមក្នុងពិធីនោះដែររួមមាន៖ លោកឆោម ឈឿត ចៅសង្កាត់ទឹកវិល ក្រុងសៀមរាប លោកប្រធានភូមិប្រិយ៍ថ្មី តំណាងអជ្ញាធរមូលដ្ឋាន។
លោកទា គឹមសុទ្ធ ប្រធានមន្ទីរ ក៏មានអំណោយឧបត្តុម្ភបន្ថែមជូនគ្រួសារសព មានដូចជា៖ អង្ករចំនួន៥០គីឡូក្រាម មីចំនួន០១កេស ទឹកសុទ្ធចំនួន០២កេស និងទឹកត្រីចំនួន០១យួរ និងទឹកស៊ីអ៊ីវចំនួន០១យួរ ផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម