ពិធីចែកធាតុចូលដល់បណ្តុំអាជីវកម្ម"វារីវប្បកម្មកន្រ្ទាំងមានជ័យ" នៅភូមិកន្រ្ទាំង ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ដែលគាំទ្រដោយកម្មវិធីASPIRE
ចេញ​ផ្សាយ ២៤ មិថុនា ២០២១
282

សៀមរាប៖ ថ្ងៃព្រហស្បតិ៍១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១

លោកប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរ និងជាអនុប្រធានគ្រង់គ្រងអនុកម្មវិធីASPIREប្រចាំខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីចែកធាតុចូលដល់បណ្តុំអាជីវកម្ម"វារីវប្បកម្មកន្រ្ទាំងមានជ័យ" នៅភូមិកន្រ្ទាំង ឃុំ កន្រ្ទាំង ស្រុកប្រាសាទបាគង ដែលគាំទ្រដោយកម្មវិធីASPIRE។

អញ្ជើញចូលរួមក្នុងពិធីនោះដែររួមមាន៖ លោក សយ វណ្ណា អភិបាលរងស្រុកប្រាសាទបាគង ក្រុមប្រឹក្សាឃុំកន្រ្ទាំង លោកទីប្រឹក្សាគ្រប់គ្រងកម្មវិធីASPIRE លោកនាយរងខណ្ឌរដ្ឋបាលជលផលខេត្ត មន្ត្រីនិងភ្នាក់ងារផ្សព្វផ្សាយឃុំនៃកម្មវិធីASPIRE ប្រចាំស្រុកប្រាសាទបាគង និងកសិករតំណាងសមាជិកក្នុងបណ្តុំអាជីវកម្មវារីវប្បកម្មកន្រ្ទាំងមានជ័យ។

មានប្រសាសន៍នាឱកាសនោះ លោកប៉ែន ប៊ុនធឿនអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាបបានណែនាំដល់សមាជិកបណ្តុំឲ្យ យកចិត្តទុកដាក់ចិញ្ចឹមត្រី និងកង្កែប ដើម្បីបង្កើនជីវភាព គ្រួសារ ជាពិសេសក្នុងបរិបទនៃការរីករាលដាល នៃមេរោគកូវីត១៩។

លោក សយ វណ្ណា អភិបាលរងស្រុកប្រាសាទបាគង បានអបអរសារទរចំពោះប្រជាពលរដ្ឋដែលបានចូលរួមក្នុងបណ្តុំអាជីវកម្មវារីវប្បកម្មកន្រ្ទាំងមានជ័យ ដែលបង្កើតឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប គាំទ្រដោយកម្មវិធីASPIRE និងបានថ្លែងអំណរគុណដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបដែលតែងតែចុះជួយកសិករក្នុងស្រុកប្រាសាទបាគង តាមការបណ្តុះបណ្តាល និងផ្តល់ជាធាតុចូលកសិកម្ម ជូនដល់កសិករ។

ចុងបញ្ចប់មន្រ្តីនាញខណ្ឌរដ្ឋបាលជលផល ក៏បានណែនាំដល់កសិករពីរបៀបចិញ្ចឹម និងថែទាំ តាមបច្ចេកទេសថ្មីជូនដល់កសិករផងដែរ។

ចំពោះធាតុចូលដែលចែកជូនដល់បណ្តុំអាជីវកម្មវារីវប្បកម្មកន្រ្ទាំងមានជ័យ ដែលមានសមាជិកសរុប៥០គ្រួសារ(ស្រ្តី១០នាក់) ដោយក្នុងនោះ២៥គ្រួសារទទួលពូជត្រីអណ្តែងក្នុង១គ្រួសារបាន ២,៥០គីឡូ តង់មួយផ្ទាំងនិង ២៥គ្រួសារទៀតទទួលពូជកង្កែបក្នុង១គ្រួសារបានចំនួន ៨០០ក្បាល តង់មួយផ្ទាំង។

ចំនួនអ្នកចូលទស្សនា
Flag Counter