សៀមរាប៖ ថ្ងៃព្រហស្បតិ៍១១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៩ខែសីហា ឆ្នាំ២០២១ លោក ព្រំ វិច ប្រធានការិយា ល័យផលិតកម្មនិងបសុព្យា បាលនៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្ត សៀមរាប បានចុះពិនិត្យ និងតាមដានសកម្មភាពបង្កាត់ពូជគោបែបសិប្បនិមិ្មតរបស់ប្រជាកសិករ ក្នុងខេត្តសៀមរាប ដែល និយមជ្រើសរើសការចិញ្ចឹមសត្វគោ ក្របី ជាលក្ខណៈពាណិជ្ជកម្ម ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។
នេះជាគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជំរុញការចិញ្ចឹម និងបង្កាត់ពូជសត្វតាមតម្រូវការទីផ្សារ ជាពិសេសការបង្កាត់ពូជគោបែបសិប្បនិម្មិត ដែលអាចឱ្យកសិករចំណាយថវិកាតិច និងទទួលបានទិន្នផលខ្ពស់។
បច្ចុប្បន្ននេះ បច្ចេកទេសចេះ តែមានភាពជឿនលឿន កសិករភាគច្រើននិយមជ្រើស រើសការបង្កាត់ពូជគោជាលក្ខណៈសិប្បនិម្មិត ដោយ សារការបង្កាត់ឆាប់ទទួលបានជោគជ័យ ប្រភេទពូជសត្វគោធំៗ មានសាច់ច្រើនមានការពេញនិយមនៅលើទីផ្សារ។
លោកបន្តថា ពីមុនកសិករច្រើនតែចិញ្ចឹមសត្វគោ ក្របី សម្រាប់ជាកម្លាំងអូសទាញ ភ្ជួររាស់ស្រែចម្ការ ប៉ុន្តែរយៈ ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកគាត់ហាក់មានការយល់ ដឹងច្រើន ពីការអភិវឌ្ឍរីក ចម្រើនផ្នែកផលិតកម្មសត្វ ជាពិសេសការចិញ្ចឹមសត្វ ដើម្បីលក់ផ្គត់ផ្គង់តម្រូវការទីផ្សារ ដោយផ្តោតលើការចិញ្ចឹមបែបពាណិជ្ជកម្ម និងជ្រើសរើសការបង្កាត់ពូជបែបសិប្បនិម្មិត ធ្វើឱ្យកូនគោមានគ្រោងឆ្អឹងធំ ចិញ្ចឹមធំធាត់លឿន មិនងាយឈឺ គ្មានជំងឺតពូជ ចៀសវាងការចម្លង ជំងឺពីបា ទៅមេឬពីមេទៅបា ចំណេញពេលវេលា មានតម្រូវការលើទីផ្សារ និងអាចលក់ចេញបានតម្លៃថ្លៃទៀត ផង។
លោកបន្តទៀតថា រហូត មកដល់ឆ្នាំ២០២១នេះ គម្រោងបង្កាត់ពូជគោបែបសិប្បនិម្មិត នៅក្នុងខេត្តសៀមរាប បានបង្កាត់ពូជគោ ជូនប្រជាកសិករបានចំនួនប្រមាណ៣៥០ក្បាលហើយ។
បច្ចុប្បន្ន អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិត កម្មសត្វ បាននិងកំពុងជំរុញ គម្រោងស្តីពីការបង្កាត់គោដោយសិប្បនិម្មិត ដោយប្រើ ប្រាស់ទឹកមេជីវិតគោបង្កកនាំចូល និងផលិតក្នុងស្រុក ដោយសារការបង្កាត់សិប្ប និម្មិតនេះ មានអត្ថប្រយោជន៍យ៉ាងច្រើន ដូចជាកូនគោមានគ្រោងឆ្អឹងធំ ចិញ្ចឹមធំធាត់លឿន មិនងាយឈឺ គ្មានជំងឺតពូជ ចៀសវាងការចម្លង ជំងឺពីបាទៅមេ ឬពីមេទៅបា ចំណេញពេលវេលា មានលក្ខណៈសាមញ្ញ សុវត្ថិភាពសម្រាប់អ្នកប្រតិបត្តិ ងាយដឹកជញ្ជូនមេជីវិត ទៅទីជន បទជាដើម។ បច្ចុប្បន្នគម្រោងនេះ បានគ្របដណ្តប់លើខេត្តគោលដៅចំនួន១២ មានខេត្ត ពោធិ៍សាត់ តាកែវ ព្រៃវែង កំពង់ចាម កំពង់ស្ពឺ បាត់ដំបង ឧត្តរមានជ័យ កំពង់ឆ្នាំង សៀមរាប កំពង់ធំ បន្ទាយមានជ័យ និងខេត្តស្ទឹងត្រែង៕