ពិធីបេីកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈ ស្តីពីនីតិវិធី និងបច្ចេកទេសសម្រាប់ការធ្វេីអាជីវកម្មសម្ភារៈកសិកម្ម តារយៈប្រព័ន្ធកម្មវិធី ZOOM
ចេញ​ផ្សាយ ២១ កញ្ញា ២០២១
229

ខេត្តសៀមរាប៖ នៅថ្ងៃទី២០  ខែកញ្ញា  ឆ្នាំ២០២១  មន្ទីរកសិកម្ម  រុក្ខាប្រមាញ់  និង នេសាទខេត្តសៀមរាប  បានរៀបចំវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈ  ស្តីពីនីតិវិធី  និងបច្ចេកទេស  សម្រាប់ការធ្វេីអាជីវកកម្មសម្ភារកសិកម្ម   ក្រោមអធិបតីភាព  ឯកឧត្តម  ង៉ាន់  ភិរុណ  អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប  លោក  ភុំ  រ៉ា  ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម  នៃក្រសួងកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ  លោក  ទា  គឹមសុទ្ធ  ប្រធានមន្ទីរកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទខេត្ត  និងមានការអញ្ជេីញចូលរួមពី  តំណាងនាយកដ្ឋានជំនាញពាក់ព័ន្ធ  ប្រធានអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត  ការិយាល័យជំនាញនៃមន្ទីរកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទខេត្តសៀមរាប  ព្រមទាំងសិក្ខាកាមទាំងអស់  សរុបចំនួន  ១៥៤  នាក់។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី២០  ដល់ថ្ងៃទី  ២៤  ខែកញ្ញា  ឆ្នាំ២០២១  តាមប្រព័ន្ធកម្មវិធី  ZOOM ។

ចំនួនអ្នកចូលទស្សនា
Flag Counter