ថ្ងៃព្រហស្បតិ៍ សុក្រ ៦-៧រោចខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ការិយាល័យរដ្ឋបាល-បុគ្គលិក បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការពិពណ៌នាមុខតំណែង និងនីតិវិធីនៃការដំឡើងថ្នាក់ឋានន្តរស័ក និងការផ្ដល់មេដាយការងារដល់មន្ត្រីរាជការ ក្រោមអធិបតីភាពរបស់លោកទា គឹមសុទ្ធ ប្រធានមន្ទីរ លោក ហៃ វាសនា អនុប្រធានមន្ទីរ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃការិយាល័យជំនាញចំណុះមន្ទីរ និងខណ្ឌរដ្ឋបាលព្រៃឈើ ជលផល សរុបចំនួន ៦០នាក់ នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម