ថ្ងៃសុក្រ៧រោចខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។
- លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តសៀមរាប តំណាងលោកទា គឹមសុទ្ធ ប្រធានមន្ទីរ និងសហការី បានចូលរួមចំកិច្ចប្រជុំស្តីពីការបន្ស៉ីគ្នារវាងប្រព័ន្ធវាស់វែងលទ្ធផលក្នុងការអនុវត្តកម្មវិធីនៃកម្មវិធី ASPIRE ជាមួយផែនការតាមដាននិងវាយតម្លៃថវិកាកម្មវិធីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រោមអធិបតីភាពលោកម៉ក់ មុនី ប្រធាននាយកដ្ឋានផែនការនិងស្ថិតិ សមាសភាពចូលរួមមានថ្នាក់ដឹកនាំ ទីប្រឹក្សា និងមន្រ្តីតាមដាន វាយតម្លៃមន្ទីរ និងមន្រ្តីបង្គោលទទួលបន្ទុកតាមដាន វាយតម្លៃនៃកម្មវិធី ASPIRE ខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ក្នុង១ខេត្តចំនួន៣រូប សរុបអ្នកចូលរួម២៦រូប ក្នុងនោះស្រី២រូប។ កិច្ចប្រជុំនេះប្រព្រឹត្តនៅស្ថានីយ៍ពិសោធន៍កសិកម្មទឹកវិល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម