ការផ្សព្វផ្សាយបច្ចេកទេសធ្វើអង្កេតវាស់ស្ទង់ទិន្នផលស្រូវ
ចេញ​ផ្សាយ ៣០ វិច្ឆិកា ២០២១
273

ខេត្តសៀមរាប៖ ចាប់ពីថ្ងៃពុធ-ព្រហស្បតិ៍ និងសក្រ ៥-៦-៧ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៤-២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ការិយាល័យផែនការ-គណនេយ្យ បានដឹកនាំក្រុមការងារ ដោយសហការជាមួយការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ដែលមានលោក ពុត លឿម លោក តាន់ ជាយុទ្ធថា អនុប្រធានការិយាល័យ និង លោក ប៊ន សុផល ជាមន្រ្តី និងមានថ្នាក់នាំនិងមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានភូមិ.ឃុំ បានចូលរួមយ៉ាងសកម្ម។  ក្រុមការងារនេះដឹកនាំដោយលោក មាស ហ្វានី ប្រធានការិយាល័យ ផែនការ. គណនេយ្យ  បានចុះទៅជួបជុំ កសិករ នៅស្រុកគោលដៅចំនួន៣ ស្រុកសូទ្រនិគម ឃុំដំដែក ភូមិស្រែធ្នង់ កសិករ៥៨នាក់ ស្រី២៩នាក់ ស្រុក ជីក្រែង ឃុំពង្រលើ ភូមិស្វាយចេក កសិករចូលរួមចំនួន៥៧នាក់ស្រី២១នាក់ និងស្រុកពួក ឃុំដូនកែវ ភូមិតាស្នែហ៍ កសិករចំនួន៤៧នាក់ ស្រី២៦នាក់ សរុបរួមកសិករចំនួន ១៦២នាក់(ស្រី៧៦នាក់) ទទួលបានការផ្សព្វផ្សាយបច្ចេកទេសធ្វើអង្កេតវាស់ស្ទង់ទិន្នផលស្រូវ និងបានអនុវត្ត ជាក់ស្តែងនូវសំណាកគំរូ ចំនួន៩សំណាក ហើយទទួលបានទិន្នផលមធ្យមតាមស្រុកគឺ ស្រុកសូទ្រនិគម ២,៦០តោនក្នុងមួយហិកតា ស្រុកជីក្រែងទទួកលបាន ២,១០ តោន ក្នុងមួយហិកតានិងស្រុកពួក ១,៨០តោនក្នុងហិកតា សម្រាប់ប្រភេទស្រូវស្រាលនិងកណ្តាល  ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter