សៀមរាប៖ ថ្ងៃអង្គារ១១រោចខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប
ក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ធន់ទ្រាំនិងការប្រែប្រួលអាកាសធាតុ(ASPIRE ) ស្រុកអង្គរជុំ ដឹកនាំដោយលោក ហ៊ុន សុវណ្ណ អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងជាប្រធានគ្រប់គ្រងអនុកម្មវិធីASPIRE ស្រុកអង្គរជុំ សហការជាមួយ អាជ្ញាធរ មូលដ្ឋានឃុំ បានរៀបចំទស្សនៈកិច្ចសិក្សាសមាជិកបណ្តុំអាជីវកម្មដំណាំស្រូវ ដើម្បីស្វែងយល់បន្ថែមអំពីបច្ចេកទេសដាំស្រូវរបស់កសិករដែលទទួលបានជោគជ័យ នៅឃុំតាសោម ស្រុកអង្គរជុំ។ អញ្ជើញចូលរួមមាន៖ លោក សួន សីលា និងលោក ស៊ុ សុខា ទីប្រឹក្សាថ្នាក់ខេត្ត លោក-លោកស្រី អនុវត្តកម្មវិធីASPIRE ថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំតាសោម និងសមាជិកបណ្តុំអាជីវកម្មដំណាំស្រូវ សមាសភាពចូលរួមសរុប ៤៦នាក់ក្នុងនោះ ស្រ្តី១១នាក់ ។ កិច្ចប្រជុំដំណើរការណ៍ដោយរលូនមានខ្លឹមសារសំខាន់ៗរួមមាន៖
១. មតិចូលរួមរបស់ក្រុមប្រឹក្សាឃុំ
២. បង្ហាញពីគោលបំណងនៃកិច្ចប្រជុំស្តីពីទស្សនៈកិច្ចសិក្សាសមាជិកបណ្តុំអាជីវកម្មស្រូវ
៣. ចុះពិនិត្យកន្លែងមើលស្រូវរបស់កសិករដែលទទួលបានជោគជ័យ
៤. បទបង្ហាញស្តីពីបទពិសោធន៍ និងបច្ចេកទេសដាំស្រូវរបស់កសិករដែលទទួលបានជោគជ័យ
៥. ធ្វើការឆ្លុះបញ្ចាំងពីបទពិសោធន៍ល្អៗ និងមេរៀនគួររៀនសូត្រពីកសិករដែលទទួលបានជោគជ័យ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម