សិក្ខាសាលាស្តីពីវិធានការអនាម័យនិងភូតគាមអនាម័យ និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ
ចេញ​ផ្សាយ ០៩ ធ្នូ ២០២១
233

ថ្ងៃព្រហស្បតិ៍៥កើតខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៩ខែធ្នូ ឆ្នាំ២០២១  ផ្នែកដំណាំ នៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បានរៀបចំសិក្ខាសាលាស្តីពីវិធានការអនាម័យនិងភូតគាមអនាម័យ និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងពីវិធានការអនាម័យនិងភូតគាមអនាម័យ និងលក្ខខណ្ឌភូតគាមគាមអនាម័យសម្រាប់ការនាំចេញកសិផលសំខាន់ៗរបស់ប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ក៏ដូចជានីតិវិធីផ្សេងៗនៅក្នុងស្នើសុំបើកទីផ្សារផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និតិវិធីនៅក្នុងការស្នើសុំវិញ្ញាបនបត្រភូតគាមអនាម័យសម្រាប់ការនាំចេញ នាំចេញទៅវិញ នាំចូល និងឆ្លងកាត់ ដល់ថ្នាក់ដឹកនាំនិងមន្ត្រីអនុវត្តកម្រោង CASDP ក្នុងខេត្តគោលដៅរបស់គម្រោង។ សិក្ខាសាលានេះស្ថិតក្រោមអធិបតីភាពរបស់លោក កើត កិត្តិនាថ អគ្គនាយករងនៃអគ្គនាយដ្ឋានកសិកម្ម និងជាប្រធានផ្នែកដំណាំ នៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា និងមានអញ្ជើញចូលរួមពីលោក ហេង ឈុនហ៊ី អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ថ្នាក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង សៀមរាប ព្រះវិហារ និងរាជធានីភ្នំពេញ សរុបប្រមាណ៣០រូប ដែលធ្វើនៅស្ថានីយ៍ស្រាវជ្រាវកសិកម្មទឹកវិល ខេត្តសៀមរាប។

ចំនួនអ្នកចូលទស្សនា
Flag Counter