កិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង សេចក្តីណែនាំអន្តរក្រសួង ស្ដីពីគោលការណ៍ នីតិវិធី និងស្តង់ដារសេវាសម្រាប់គ្រប់គ្រងចាត់ចែងនិងអនុវត្តមុខងារក្នុងវិស័យកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ
ចេញ​ផ្សាយ ១៤ ធ្នូ ២០២១
132

នាព្រឹកថ្ងៃអង្គារ១០កើតខែមិគសីរឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនិងថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២១ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរ ព្រមទាំងលោកប្រធានការិយាល័យ និងលោកនាយខណ្ឌពាក់ព័ន្ធ បានចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង សេចក្តីណែនាំអន្តរក្រសួង ស្ដីពីគោលការណ៍ នីតិវិធី និងស្តង់ដារសេវាសម្រាប់គ្រប់គ្រងចាត់ចែងនិងអនុវត្តមុខងារក្នុងវិស័យកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ កម្មវិធីនេះអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ កម្មវិធីនេះរៀបចំដោយលេខាធិការដ្ឋានសម្របសម្រួលនិងពង្រឹងកិច្ចដំណើរការកម្មវិធីកំណែទម្រង់វិមជ្ឈការនិងសហវិមជ្ឈការ តាមប្រព័ន្ធរូបភាព និងសំឡេងនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប។

ចំនួនអ្នកចូលទស្សនា
Flag Counter