ថ្ងៃអង្គារ១០កើតខែ មិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៤ខែធ្នូ ឆ្នាំ២០២១ ថ្នាក់ដឹកនាំ និងមន្ត្រីព្រមទាំងភ្នាក់ងារផ្សព្វផ្សាយឃុំនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)ប្រចាំស្រុកពួក បានរៀបចំធ្វើទស្សនៈកិច្ចសិក្សាកសិករជោគជ័យ ក្នុងបណ្ដុំអាជីវកម្មចិញ្ចឹមទាកែវពណ៍មានជ័យ មានសមាជិក៥១នាក់ ដែលបានបង្កើននៅឆ្នាំ២០២១ ស្ថិតនៅភូមិគោកពោធិ៍ ឃុំកែវពណ៍ ស្រុកពួក។
គោលបំណងនៅថ្ងៃនេះ គឺដើម្បីឲ្យសមាជិកក្នុងបណ្តុំធ្វើការស្វែងយល់ ផ្លាស់ប្តូរបទពិសោធន៍គ្នា ក្នុងការចិញ្ចឹមទា និងឲ្យសមាជិកក្រុមមានទំនាក់ទំនងគ្នាល្អផងដែរ។
បន្ទាប់ពីប្រជុំពិភាក្សាគ្នារួមមក អ្នកចូលរួមទាំងអស់គ្នាបានទៅទស្សនកិច្ចកន្លែងចិញ្ចឹមទារបស់កសិករឈ្មោះ ព្រិន លេង នៅភូមិគោកពោធិ៍ ឃុំកែវពណ៍ ស្រុកពួក ដើម្បីស្វែងយល់ពីការជ្រើសរើសពូជ ការថែទាំ ការផ្តល់ចំណី ការព្យាបាល និងការលក់។
សមាជិកនៃបណ្តុំអាជីវកម្មចិញ្ចឹមទាកែវពណ៍មានជ័យ មានចិត្តសប្បាយរីករាយ ដែលកម្មវិធីASPIRE ខេត្តសៀមរាប បានបង្កើតជាបណ្តុំអាជីវកម្មបែបនេះ ដែលមានលក្ខណៈងាយស្រួលដល់កសិករចិញ្ចឹមទា ហើយបានទទួលបានវគ្គបណ្តុះបណ្តាល និងធាតុចូលមួយចំនួនផងដែរ។
ទស្សនកិច្ចនេះមានការចូលរួមពី លោកទីប្រឹក្សាASPIRE មន្រ្តីអនុវត្តកម្មវិធីASPIRE ស្រុកពួក លោកក្រុមប្រឹក្សាឃុំ លោកមេភូមិ និងសមាជិកបណ្តុំ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម