លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមា ញ់និងនេសាទ បាននាំយកធាតុចូលកសិកម្ម ចែកជូនប្រជាពលរដ្ឋសហគមន៍ជនបទដែលទទួលរងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ១៩ ក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ចំនួន៤០គ្រួសារ។
ចេញ​ផ្សាយ ២១ ធ្នូ ២០២១
142

ថ្ងៃច័ន្ទ១ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរ បានដឹកនាំសហការីចូលរួមប្រគល់សំភារះសម្រាប់ដាំដុះលើដំណាំបន្លែ ការចិញ្ចឹមត្រីអណ្តែង និងចិញ្ចឹមកង្កែប ដែលជាការឧបត្ថម្ភរបស់អង្គការ ស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) ជូនដល់កសិករក្នុងគម្រោងការស្តារនិងពង្រឹងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋសហគមន៍ជនបទដែលទទួលរងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ១៩ ក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ចំនួន៤០គ្រួសារ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកប្រធានមន្ទីរ និងសហការី បានចុះពិនិត្យកសិករធ្វើបង្ហាញចិញ្ចឹមមាន់ ចិញ្ចឹមត្រី និងបានចុះពិនិត្យការដ្ឋានសាងសង់សំណង់ទ្វារទឹកនៅឃុំខ្នារពោធិ៍ ដែលជាសកម្មភាពមួយក្នុងគម្រោងការស្តារនិងពង្រឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋសហគមន៍ជនបទផងដែរ ។

ចំនួនអ្នកចូលទស្សនា
Flag Counter