កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិប្រចាំឆ្នាំ២០២១ របស់កម្មវិធីឡជីវឧស្ម័នជាតិ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ
ចេញ​ផ្សាយ ២៧ ធ្នូ ២០២១
179

ថ្ងៃច័ន្ទ៨រោចខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ លោកប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម និង ជាប្រធានកម្មវិធីឡជីវឧស្ម័នខេត្តសៀមរាប និងសហការី បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិប្រចាំឆ្នាំ២០២១ របស់កម្មវិធីឡជីវឧស្ម័នជាតិ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅសាលប្រជុំនៃស្ថានីយ៍កសិកម្មទឹកវិល នៅក្រុងសៀមរាប ខេត្តសៀមរាប ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជាប្រធានគណៈកម្មាធិការតម្រង់ទិសសម្រាប់កម្មវិធីឡជីវឧស្ម័នជាតិ និងមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ នាយកកម្មវិធីឡជីវឧស្ម័នជាតិ អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ប្រធាននាយកដ្ឋានផលិតកម្មសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ប្រធានកម្មវិធីឡជីវឧស្ម័នខេត្តគោលដៅចំនួន១៤ ខេត្ត ព្រមទាំងមន្រ្តីសម្របសម្រួលឡជីវឧស្ម័នខេត្តទាំង១៤ ដែលមានអ្នកចូលរួមសរុបចំនួន ៤៩នាក់ ស្រី៥នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter