ថ្ងៃសុក្រ១២កើតខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ខែមករា ឆ្នាំ២០២២ លោកទា ា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ព្រមទាំងលោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ លោក លោកស្រីប្រធានការិយាល័យក្រោមឱវាទមន្ទីរ លោកនាយខណ្ឌ នាយផ្នែក រដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផល បានចូលរួមប្រជុំបូកសរុបការងារប្រចាំខែមករា និងលើកទិសដៅអនុវត្តការងារប្រចាំខែកុម្ភ: ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។ កិច្ចប្រជុំនេះ បានលើកឡើងពីបញ្ហាប្រឈមនានាក្នុងវិស័យជំនាញ និងសំណូមពរពាក់ព័ន្ធ ដើម្បីដាក់ជូនអង្គប្រជុំបានជ្រាប បន្ទាប់មកលោកប្រធានមន្ទីរ និងជាប្រធានអង្គប្រជុំបានធ្វើការដោះស្រាយនូវបញ្ហាប្រឈមនិងសំណូមពរនានា ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួនសម្រាប់អនុវត្តខែបន្ទាប់ ពិសេសការងារស្ថិតិដំណាំ និងសត្វគ្រប់ប្រភេទ ការងារអនុវត្តលើស្ថានភាព ការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ តាមសេចក្តីណែនាំ ៧ចំណុចរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងវិធានការតាមដាន ទប់ស្កាត់ការកាប់បំផ្លាញ និងកាន់កាប់តំបន់ព្រៃលិចទឹកនៃការងារជលផល នឹងការងារព្រៃឈើ។ នាឱកាសនេះផងដែរលោកប្រធានមន្ទីរក៏បានដាក់ចេញនូវវិធានការមួយចំនួនទៀត ក្នុងវិស័យនានា ជាច្រើនចំណុចដើម្បីយកទៅអនុវត្តអោយមានប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនាមមន្ត្រីរាជការ ជាអ្នកផ្តល់សេវាជូនប្រជាពលរដ្ឋ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម