ថ្ងៃអង្គារ២រោច ខែបុស្សឆ្នាំឆ្លូវត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ លោក ឡាយ គិមលាង ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក និង លោកស្រី ទូច លក្ខិណា ប្រធានផ្នែកបៀវត្ស បានចូលរួមប្រជុំស្ដីពីការងារគ្រប់គ្រងមន្ត្រីជាប់កិច្ចសន្យាឆ្នាំ២០២២។ នៅក្នុងអង្គប្រជុំលោកប្រធានមន្ទីរមុខងារសាធារណៈខេត្ត បានលើកយកចំណុចសំខាន់ៗមួយចំនួនមកបញ្ជាក់ជូនអង្គប្រជុំជ្រាបថាក្នុងឆ្នាំ២០២២នេះ រាជរដ្ឋាភិបាល បានកំណត់ឲ្យមន្ត្រីជាប់កិច្ចសន្យារក្សានូវតួលេខដដែល។ ក្នុងន័យនេះខេត្តសៀមរាបមានមន្ត្រីរាជការសរុបចំនួន ៦៥៤នាក់ លក្ខខណ្ឌនៃការជ្រើសរើសកំណត់យកមន្ត្រីកិច្ចសន្យាដែលមានអាយុចាប់ពី១៨ ឆ្នាំដល់៦៥ ឆ្នាំជាកំហិត ហើយចំពោះលក្ខខណ្ឌផ្សេងៗនៅរក្សាដដែលរួមមាន: ពាក្យស្នើសុំ ; កិច្ចសន្យាការងារ; លិខិតបទដ្ឋានពាក់ព័ន្ធមួយចំនួនរួមមានសញ្ញាបត្រ អត្តសញ្ញាណប័ណ្ណ និងលេខកុងនៅធនាគារ ។ល។ ក្នុងនោះដែរលោកប្រធានមន្ទីរក៏បានបញ្ជាក់បន្ថែមនៅលក្ខខណ្ឌពិសេសមួយទៀតគឺមន្ត្រីជាប់កិច្ចសន្យាឆ្នាំ២០២២ ត្រូវមានកាតចាក់វ៉ាក់សាំងភ្ញាប់មកជាមួយ ដែលបញ្ជាក់ថាបានចាក់រួចយ៉ាងហោចណាស់លើកទី២ ផងដែរ។ កិច្ចប្រជុំនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំធំនៃមន្ទីរមុខងារសាធារណៈខេត្តសៀមរាប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម