ថ្ងៃច័ន្ទ៧រោចខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ខែមករា ឆ្នាំ២០២២ លោកហ៊ុន រស្មី ប្រធានការិយាល័យនីតិកម្មកសិកម្ម បានចុះបណ្តុះបណ្តាលកសិករស្តីពីថ្នាំកសិកម្ម ស្លាកសញ្ញាព័ត៍មានលើសំបកវេចខ្ចប់ ផលប៉ះពាល់នៃថ្នាំកសិកម្ម ការប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព និងការអនុវត្តវិធានសុវត្ថិភាពក្នុងការបោះចោលសំណល់ថ្នាំកសិកម្ម ដល់ប្រជាកសិករនៅភូមិសំរោង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ កម្មវិធីបណ្តុះបណ្តាលធ្វើឡើងនៅសាលាបឋមសិក្សាសំរោងខ្នារពោធិ៍ ភូមិសំរោង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប មានអ្នកចូលរួមសរុប២២នាក់ ស្រី១៥នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម