ថ្ងៃពុធ១កើតខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០២ខែកុម្ភៈ ឆ្នាំ២០២២ លោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានចូលរួមដាំកូនឈើព្រៃលិចទឹកនៅចំណុចត្រពាំងកក់ ភូមិបឹង និងភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពលោកបូ ម៉េងទ្រី អភិបាលរងនៃគណៈអភិបាលក្រុងសៀមរាប ខេត្តសៀមរាប។ សមាសភាពចូលរួមមាន មន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ រដ្ឋបាលក្រុងសៀមរាប អធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប នាយខណ្ឌរងរដ្ឋបាលជលផល និងនាយផ្នែក នាយសង្កាត់ និងសហគមន៍ទេសចរណ៍ វប្បធម៌ធម្មជាតិបឹងពារាំង សហគមន៍នេសាទចុងឃ្នៀស តំណាងអង្គការ OXFAM អង្គការFACT និងប្រជាពលរដ្ឋ ចំនួន៧៦នាក់ ស្រ្តី០៨នាក់។ កូនឈើសរុបចំនួន ១ ០០០ដើម រួមមាន ដើមរាំងទឹក ដើមរំដេញ ដើមសណ្តាន់និងដើមឫស្សី ដែលឧបត្ថម្ភដោយអង្គការOxfan និងសមាគមបឹងពារាំង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម