ថ្ងៃព្រហស្បតិ៍២កើតខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៣ខែកុម្ភៈ ឆ្នាំ២០២២
លោកគង់ សុជា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ និងលោក ផាត់ ប៊ុនផោន មន្រ្តី បានចូលរួមមហាសន្និបាតប្រចាំឆ្នាំសហគមន៍កសិកម្ម កន្រ្ទាំងបល័្លង្គរស្មីស្រី្តសាមគ្គី ក្រោមអធិបតីភាព លោក នឹម សុវណ្ណ អភិបាលរងស្រុកប្រាសាទបាគង និងមានការអញ្ជើញចូលរួមពី លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក,តំណាងអង្គការអាដដា-រីដា,អាជ្ញាធរឃុំ សមាជិក សមាជិកា សហគមន៍កសិកម្ម ដោយមានសមាជិកសរុប ៦១នាក់ ស្រី ៤៥នាក់។
ក្នុងឆ្នាំ២០២១ សហគមន៍កសិកម្ម ប្រកបមុខរបរអាជីវកម្មចំនួន ៣ គឺ ទិញ/លក់ជីគីមី,ឥណទានសាច់ប្រាក់,ទិញភាគហ៊ុនសហភាព ដោយទទួលបានប្រាក់ចំណេញសុទ្ធ ចំនួន ២៦ ៩២៨ ២០០រៀល ក្នុងនោះសហគមន៍បានធ្វើការបែងចែកទៅតាមគោលការណ៍ ដែលបានកំណត់ក្នុងលក្ខន្តិកៈ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម