ថ្ងៃច័ន្ទ៦កើតខែមាឃឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈឆ្នាំ២០២២ លោក ហៃ វាសនា អនុប្រធានមន្ទីរ លោកសាំង សុផល ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងសហការី បានចុះចែកពូជបន្លែ ដល់កសិករចំនួន៦០គ្រួសារមកពី១០ភូមិ រួមមាន៖ ភូមិថ្នល់ ចាន់សត្បូង ចាន់សជើង តាតោកលិច ជុប ដូនដៀវ ច្បារលើ គោកចិន ស្រែប្រីយ៍ និងភូមិសន្លោង នៅក្នុងឃុំចាន់ស ស្រុកសូទ្រនិគម និងកសិករចំនួន៦០គ្រួសារ មកពី៥ភូមិ រួមមាន៖ ភូមិបុសពក កំពង់ស្នោរលិច កំពង់ស្នោរកើត ជីក្រែង និងភូមិសណ្តាន់ នៅក្នុងឃុំជីក្រែង ស្រុកជីក្រែង។ ដោយមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ និងលោក លោកស្រី ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកជីក្រែង និងស្រុកសូទ្រនិគម ។ គ្រួសារកសិករនិមួយៗទទួលបាន គ្រាប់ពូជចំនួន៤មុខ រួមមាន៖ ត្រកួន ម្ទេស សណ្តែកកួរ និងស្ពៃ។ ប្រជាកសិករដែលបានមកទទួលពូជបន្លែ មានចិត្តសប្បាយរីករាយ ដែលបានទទួលពូជ និងបច្ចេកទេសដាំដុះពីមន្ត្រីជំនាញ ដើម្បីយកទៅអនុវត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម