ថ្ងៃសៅរ៍ ៤រោច ខែមាឃ ឆ្នាំ ឆ្លវ ត្រស័កព.ស២៥៦៥ ត្រូវនិងថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២២ លោកហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម បានជូនដំណើរទស្សនកិច្ច របស់លោកជំទាវ ទាង អេង ទៀ សីហា ចុះពិនិត្យមើលស្ថានភាពដាំដុះដំណាំ និងការប្រមូលផលបន្លែ នៅភូមិកន្រ្ទាំង និងភូមិតាត្រាវ ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ដោយមានការចូលរួម ពីសំណាក់លោកស្រី អភិបាលរងស្រុក លោកមេឃុំ លោកប្រធានកសិកម្មស្រុក អង្គការ អាយឌីអី និងសហគមន៍កសិកម្មបន្លែសុវត្ថិភាពកន្រ្ទាំងរីករាយ។ លោកជំទាវ និងក្រុមការងារ មានចិត្តសប្បាយរីករាយ ដោយឃើញ កសិករដាំដុះដំណាំ ទទួលបានផលល្អ និងមានទីផ្សារល្អ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម