ថ្ងៃច័ន្ទ៦កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈឆ្នាំ២០២២ លោកស្រីសរ រឺណេ អនុប្រធានមន្ទីរ បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលថ្នាក់ខេត្ត ស្ដីពីវិធានការពង្រឹងភាពអង់អាចដល់ស្ត្រីតាមរយៈសាលាគំរូអាជីវកម្មកសិកម្មសម្រាប់អនុកម្មវិធីយន្តការបណ្ដុះសមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីក្នុងវិស័យកសិកម្ម សន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ កម្មវិធីនេះបានការអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងក្រោមការឧបត្ថម្ភរបស់អង្គការ FAO នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម