ថ្ងៃព្រហស្បត៍៩កើតខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២២ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោកព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងសហការី បានចុះពិនិត្យលទ្ធផលកូនគោពូជ ទើបកើតចំនួន ០៣ក្បាល នៅសង្កាត់ក្របីរៀល និងសង្កាត់សៀមរាប ក្រុងសៀមរាប ក្នុងចំណោមកូនគោបានកើតជាង ២០០ក្បាល ក្រោយពេលបង្កាត់ដោយសិប្បនិម្មិត។ មន្ទីរកសិកម្មខេត្តសៀមរាប បានធ្វើការជំរុញអោយកសិករដែលចិញ្ចឹមគោ មកធ្វើការបង្កាត់បែបសិប្បនិមិ្មត ក្នុងគោលដៅបង្កើនផលិតកម្មគោសាច់ តាមតម្រូវការទីផ្សារ និងមានតម្លៃខ្ពស់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម