ប្រជាកសិករ១២០គ្រួសារ រស់នៅស្រុកបន្ទាយស្រី និងស្រុកអង្គរធំ បានទទួលពូជបន្លែ ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប
ចេញ​ផ្សាយ ១១ កុម្ភៈ ២០២២
158

ថ្ងៃសុក្រ១០កើតខែមាឃ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ខែ កុម្ភៈឆ្នាំ២០២២ លោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងសាំង សុផល ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចុះចែកពូជបន្លែ៤មុខ ដល់កសិករចំនួន៦០គ្រួសារមកពី៦ភូមិរួមមាន៖ ភូមិស្វាយចេក កណ្តោល បុស្សតាត្រាវ តាត្រាវ គោកកក់ និងភូមិព្រះគោ នៅក្នុងឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។ កម្មវិធីនេះក៏មានការចូលរួមជាគណអធិបតីពី លោក ប៉ែន សារិន ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកអង្គរធំ និង លោក  អី ហាង សមាជិកក្រុមប្រឹក្សាឃុំ (ជំទប់ទី២) ស្វាយចេកផងដែរ។ និងបានចុះចែកពូជបន្លែ៤មុខដល់កសិករចំនួន៦០គ្រួសារមកពីភូមិវត្ត ត្បែងលិច និងត្បែងកើត ក្នុងឃុំត្បែងស្រុកបន្ទាយស្រី។ កម្មវិធីនេះក៏មានការចួលរួមពី លោក ថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុក និងសហការី លោក សេង ប៊ុនថា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន និង លោក ស្រី សឿម ស្រីរ័ត្ន សមាជិកក្រុមប្រឹក្សាឃុំ និងសហការីផងដែរ។ ក្នុងឱកាសនោះដែល លោកប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានដែលនាំបច្ចេកទេសដាំដុះដល់ប្រជាកសិករដែលមកទទួលគ្រាប់ពូជបន្លែនេះ យកទៅអនុវត្តទទួលបានផលល្អផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter