ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២
មន្ត្រីជំនាញ ទីប្រឹក្សាកម្មវិធីASPIRE ក្រុមការងារថ្នាក់ស្រុក/ក្រុង និងភ្នាក់ងារផ្សព្វផ្សាយឃុំ/សង្កាត់ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ បានចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តន៍សកម្មភាពរបស់ក្រុមផលិត មាន់ និងបន្លែសុវត្ថិភាព ក្នុងនិងក្រៅផ្ទះសំណាញ់ ក្នុងស្រុកសូទ្រនិគម និងក្រុងសៀមរាប។
ជាលទ្ធផល៖
១. នៅពេលព្រឹក បានចុះជួបជាមួយប្រធាន និងសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ នៅភូមិជ្រៃជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម សំណេះសំណាលផ្តោតលើចំណុចសំខាន់ៗមួយចំនួនដូចជា៖ (១) ការផ្សារភ្ជាប់ទីផ្សារ (២) ដំណើរការផលិតដើម្បីផ្គត់ផ្គង់ទីផ្សារ (៣) វិធានការឈ្នះអាកាសធាតុ (៤) សុវត្ថិភាពចំណីអាហារ និង (៥) ការងារជាក្រុមជាមួយសមាជិកបណ្តុំដទៃទៀត។ ក្រោយពីកិច្ចប្រជុំ ក្រុមការងារបានចុះពិនិត្យការចិញ្ចឹមមាន់របស់ លោក ព្រំ ម៉ន ជាប្រធានបណ្តុំ និងជាកសិករគំរូដែលមានសក្តានុពល ដោយបច្ចុប្បន្ន គាត់ចិញ្ចឹមមាន់សាច់ និងភ្ញាស់កូនមាន់សំរាប់លក់។ មាន់សាច់ តំលៃ១៤ ០០០៛ទៅ១៦ ០០០៛/គ.ក្រ ចំណែកកូនមាន់២១ថ្ងៃ តំលៃ៤ ៥០០៛ទៅ៥ ០០០៛/ក្បាល។
២. នៅពេលល្ងាច ជួបជាមួយប្រធាន និងសមាជិកបណ្តុំអាជីវកម្មបន្លែសុវត្ថិភាព នៅភូមិគោកដូង សង្កាត់ក្របីរៀល ក្រុងសៀមរាប សំណេះសំណាលផ្តោតលើចំណុចសំខាន់ៗមួយចំនួនដូចជា៖ (១) ការផ្សារភ្ជាប់ទីផ្សារ (២) ដំណើរការផលិតដើម្បីផ្គត់ផ្គង់ទីផ្សារ (៣) វិធានការឈ្នះអាកាសធាតុ (៤) សុវត្ថិភាពចំណីអាហារ និង (៥) ការងារជាក្រុមជាមួយសមាជិកបណ្តុំដទៃទៀត។ ក្រោយពីកិច្ចប្រជុំ ក្រុមការងារបានចុះពិនិត្យការដាំដំណាំបន្លែសុវត្ថិភាពក្នុងនិងក្រៅផ្ទះសំណាញ់របស់ លោក លន់ សាវុត និងដំណាំបន្លែរបស់ហេរញ្ញិកបណ្តុំអាជីវកម្ម។ ឃើញថា ពួកគាត់ដាំបន្លែតាមលក្ខណៈបច្ចេកទេស មានប្រតិទិនផែនការដាំដុះត្រឹមត្រូវ ព្រមទាំងដាំតាមតម្រូវការទីផ្សារ។
នៅពេលនោះផងដែរ ក្រុមការងារបានផ្តល់អនុសាសន៍ដល់ពួកគាត់៖ (១) ត្រូវមានបញ្ជីកត់ត្រាចំណាយចំណូលក្នុងមួយខែម្តង (២) សូមឱយរៀបចំប្រើប្រាស់ប្រព័ន្ធតំណក់ទឹកសារឡើងវិញ (៣) កត់ឈ្មោះប្រភេទដំណាំផ្សេងៗដែលបានដាំក្នុងផ្ទះសំណាញ់ និង (៤) សូមឱយគាត់ចូលរួមថែរក្សាផ្ទះសំណាញ់។