មហាសន្និបាតប្រចាំឆ្នាំរបស់សហគមន៍កសិកម្មរលួសមានជ័យរស្មីស្រ្តីអង្គរ នៅភូមិជាស្មាន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប
ចេញ​ផ្សាយ ២៣ កុម្ភៈ ២០២២
215

ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣  ខែកុម្ភៈ ឆ្នាំ២០២២ លោក គង់ សុជា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានចូលរួមជាភ្ញៀវកិត្តយស ក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ របស់សហគមន៍កសិកម្មរលួសមានជ័យរស្មីស្រ្តីអង្គរ  ដោយមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តយសពី តំណាងអង្គការអាដដា -រីដា ,ប្រធានសហភាពសហគមន៍កសិកម្មសៀមរាបមានជ័យ តំណាងក្រុមហ៊ុនជីធម្មជាតិជប៉ុន ,អាជ្ញាធរឃុំ សមាជិក សមាជិកាសហគមន៍កសិកម្មដែលជាម្ចាស់ភាគហ៊ុន សរុបចំនួន៧៩នាក់ ក្នុងនោះស្រ្តី៦៥នាក់។

តាមរយៈ ការរាយកាណ៍ដោយលោកស្រី សែម លួត ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មរលួសមានជ័យរស្មីស្រ្តីអង្គរ ឃើញថា៖ ឆ្នាំ២០២១សហគមន៍កសិកម្ម មានសមាជិកសរុបចំនួន ៣៤៧នាក់ ស្រ្តី៣១៥នាក់ និងមានភាគហ៊ុនសរុបចំនួន ១ ៨៧៥ ក្នុងនោះសហគមន៍បានយកដើមទុនសរុប ទៅប្រកបមុខរបរអាជីវកម្ម បំរើផលប្រយោជន៍ ដល់ប្រជាកសិករដែលជាសមាជិក ចំនួន ០៤គឺ ទី១.ឥណទានកសិកម្មខ្នាតតូច ទី២.ទិញ/លក់ជីគីមី ទី៣.ទិញ/លក់ចំណីសត្វ ទី៤.ទិញភាគហ៊ុនពីសហភាពសហគមន៍កសិកម្ម  ដោយទទួលបានចំណេញសុទ្ធ ១៨ ០៧៥ ០០០ រៀល។

សហគមន៍កសិកម្ម បានធ្វើការបែងចែកប្រាក់ចំណេញសុទ្ធទៅតាមគោលការណ៍ដែលបានកំណត់ក្នុងលក្ខន្តិកៈដូចខាងក្រោម៖
-ទុកជាមូលនិធិបំរុង ២០% 
-មូលនិធិបណ្តុះបណ្តាល ៣%
-មូលនិធិអភិវឌ្ឍន៍ជំនួញ ៥% 
-មូលនិធិទ្រទ្រង់ដឹកនាំ ៥% 
-មូលនិធិសាងសង់អាគារ ៧%
-ប្រាក់ចំណេញរក្សាទុក ១២.៥៣% 
-ប្រាក់បែកចែកភាគលាភជូនសមាជិក ៤៧.៤៧%។

ចំនួនអ្នកចូលទស្សនា
Flag Counter