ថ្ងៃព្រហស្បតិ៍៨រោចខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០២២ លោក ចាន់ តុង នាយរងខណ្ឌរដ្ឋបាលជលផល លោក សាន សារីដេត និង លោក សរ ទីតា ជាមន្ត្រីបច្ចេកទេស បានចុះពិនិត្យ និងផ្តល់បច្ចេកទេស បន្ថែមទាក់ទងនឹងការផ្តល់ចំណី ការថែទាំ និងការផ្លាស់ប្តូរទឹកក្នុងតង់ចិញ្ចឹមត្រី ដល់កសិករចិញ្ចឹមត្រីអណ្តែង និងកង្កែប ក្នុងតង់ចំនួន៨ គ្រួសារ ស្ថិតនៅឃុំខ្នងភ្នំ និងឃុំស្វាយលើ ស្រុកស្វាយលើ។ ដោយឡែកមានកសិករមួយចំនួនដែលស្ថិតក្នុងភូមិអង្កាញ់ ឃុំស្វាយលើ កំពុងមានកង្វះខាតទឹកសម្រាប់ធ្វើការផ្លាស់ប្តូរទឹកក្នុងតង់ចិញ្ចឹមត្រី ដោយសារទីតាំងរបស់ពួកគាត់មិនសូវមានប្រភពទឹកគ្រប់គ្រាន់ បច្ចុប្បន្ននេះគាត់ត្រូវទិញទឹកពីអ្នកភូមិដើម្បីយកមកផ្លាស់ប្តូរទឹកក្នុងតង់ចិញ្ចឹម ដែលវាមានតំលៃថ្លៃ ប្រហែល ៧០ ០០០ រៀល ក្នុងការប្តូរទឹកម្តង ជាដំណោះស្រាយក្រុមការងារ បានឲ្យពួកគាត់ព្យាយាមស្តុកទឹកភ្លៀង ក្នុងពាង រឺលូសុីម៉ង ឲ្យបានច្រើនតាមលទ្ធភាពអាចធ្វើបាន តែត្រូវទុកវាឲ្យបាន៥ ទៅ៦ថ្ងៃមុននឹងយកទៅប្រើប្រាស់។ ចំពោះការលក់ត្រី និងកង្កែប មានតម្លៃសមរម្យ ដែលកសិករជាអ្នកចិញ្ចឹមទទួលយកបាន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម