ថ្ងៃសុក្រ៩រោចខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០២២
លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត និងសហការី បានចុះចែកធាតុចូលកសិកម្ម ជូនកសិករទទួលផល នៃគម្រោងស្តារ និងពង្រឹងជីវភាពប្រជាសហគមន៍ជនបទដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ដែលអនុវត្តដោយមន្ទីរកសិកម្ម ក្រោមហិរញ្ញប្បទានពីអង្គការស្បៀងនិងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) ។ កម្មវិធីនេះប្រព្រឹត្តទៅ នៅឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប ដោយមានការចូលរួមពីលោកស្រីមេឃុំល្វាក្រាំង តំណាងអង្គការ FAO មន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថានស្រុកវ៉ារិន និងមន្ត្រីមន្ទីរកសិកម្ម ខេត្ត ។ កសិករទទួលផលចំនួន ៥០នាក់ ដោយកសិករម្នាក់ៗបានទទួល សម្ភារៈធាតុចូលរួមមាន៖ ម៉ូទ័របូមទឹក១គ្រឿង ធុងទឹក១ បំពង់ទឹក គ្រាប់ពូជបន្លែ និងសម្ភារៈមួយចំនួនទៀត ។ ក្នុងពិធីសំណេះសំណាលនេះ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម បានផ្តាំផ្ញើកសិករទាំងអស់ឲ្យយកចិត្តទុកដាក់ដាំដុះបន្លែតាមបច្ចេកទេស ដែលមន្រ្តីមន្ទីរបានណែនាំ និងបានលើកទឹកឲ្យដាំដុះបន្លែដោយមានផែនការច្បាស់លាស់តាមទីតម្រូវការទីផ្សារ និងចងក្រងជាបណ្តាអាជីវកម្ម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម