សកម្មភាពទិញ-លក់ផលិតផលកសិកម្មផ្សារចុងសប្តាហ៍
ចេញ​ផ្សាយ ២៨ កុម្ភៈ ២០២២
150

ថ្ងៃអាទិត្យ ១១ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២

ក្រុមការងារទទួលបន្ទុកផ្នែកទីផ្សារ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះតាមដានពិនិត្យវឌ្ឍនភាពនៃការទិញ-លក់កសិផល នៅផ្សារចុងសប្តាហ៍ ថ្ងៃសៅរ៍ ទី២៦ និង ថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ។ ផ្សារចុងសប្តាហ៍សៀមរាប បន្លែទាំងអស់ គឺជាបន្លែសុវត្ថិភាព ដែលក្រុមផលិតបានធ្វើការដាំដុះក្នុងនិងក្រៅផ្ទះសំណាញ់ ក្នុងភូមិ ឃុំ/សង្កាត់គោលដៅនៃខេត្តសៀមរាប ដែលជាកសិករនៃកម្មវិធីអាស្ប៉ាយ គម្រោងអេមស៍ ព្រមទាំងអង្គការក្រៅរដ្ឋាភិបាល បានមកលក់មានចំនួន ២២ស្តង់។ កសិផលដែលត្រូវបាននាំយកមកលក់ រួមមាន៖ បន្លែស្លឹក ផ្លែ មើម ត្រី មាន់សាច់ ស៊ុត និងផ្លែឈើហូបផ្លែ ។ល។  សកម្មភាពលក់ដូរបន្លែសុវត្ថិភាពនៅផ្សារចុងសប្តាហ៍ ឃើញថាលក់ដាច់ល្អ ដែលស្តង់នីមួយៗ សរុបបរិមាណលក់ ចន្លោះពី៥០ទៅ១៥០គ.ក្រ ក្នុងរយៈពេលពីរថ្ងៃ។ បើសរុបបរិមាណលក់ជាមធ្យមប្រមាណ ១ ៦៥០គ.ក្រ ស្មើនឹង ១.៦៥តោន។  តាមការសង្កេត ក្រៅពីប្រជាជនយើង ក៏មានជនជាតិបរទេសមកជាវកសិផលក្នុងផ្សារនេះផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter