ថ្ងៃអង្គារ១៣រោចខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០១ខែមីនា ឆ្នាំ២០២២ លោកតាន់ ជាយុទ្ធថា អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងសហការី បានចុះសម្របសម្រួលបច្ចេកទេសការងារដាំបន្លែ ក្នុងកម្មវិធីសួនសិក្សាតាមសាលារៀន របស់មន្ទីរអប់រំខេត្តសៀមរាបដល់លោកគ្រូ អ្នកគ្រូ នៅតាមសាលាបឋមសិក្សាបានចំនួន០៥សាលារៀន ក្នុងស្រុកចំនួន០៣ ក្នុងខេត្តសៀមរាប មានដូចជា៖ទី១/សាលារៀនបឋមសិក្សាជ្រោយ ក្នុងឃុំជ្រោយនាងងួន ស្រុកស្រីស្នំ មានសិក្ខាកាមចូលរួមចំនួន៤២នាក់ ស្រ្តី១០នាក់ ទី២/សាលារៀនបឋមសិក្សាចំការចេក ឃុំស្លែងស្ពាន ស្រុកស្រីស្នំ សិក្ខាកាមចូលរួមមាន៣២នាក់ ស្រី២នាក់ ទី៣/សាលារៀនបឋមសិក្សាស្នួល ស្រុកក្រឡាញ់ សិក្ខាកាមចូលរួមសរុបចំនួន ៤១នាក់ ស្រី ១៤នាក់ ទី៤/សាលារៀនបឋមសិក្សាតាអាន ឃុំតាអាន ស្រុកក្រឡាញ់ សិក្ខាកាមចូលរួមសរុបចំនួន ៣៨នាក់ ស្រី ១៥នាក់ និងទី៥/សាលារៀនបឋមសិក្សាព្រះដាក់ ស្ថិតនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី មានសិក្ខាកាមចូលរួមចំនួន៣៧នាក់ ស្រ្តី១៨នាក់។ កម្មវិធីនេះមានគោលបំណងផ្សព្វផ្សាយ និងបង្កើនចំណេះដឹងផ្នែកកសិកម្ម ដល់លោកគ្រូ អ្នកគ្រូ ដើម្បីជួយណែនាំសិស្សានុសិស្ស បានយល់ដឹងពីវិស័យកសិកម្ម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម