មន្ត្រីជំនាញកសិកម្ម ចុះសម្របសម្រួលកម្មវិធីសួនសិក្សាតាមសាលារៀន ក្នុងខេត្តសៀមរាប
ចេញ​ផ្សាយ ០២ មីនា ២០២២
157

 ថ្ងៃពុធ១៤រោចខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០២ខែមីនា ឆ្នាំ២០២២ ថ្នាក់ដឹនាំការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងសហការី បានចុះសម្របសម្រួលបច្ចេកទេសការងារដាំបន្លែ ក្នុងកម្មវិធីសួនសិក្សាតាមសាលារៀន របស់មន្ទីរអប់រំខេត្តសៀមរាប ដល់លោកគ្រូ អ្នកគ្រូ នៅតាមសាលាបឋមសិក្សាចំនួន០៥ ក្នុងស្រុកចំនួន០២ ក្នុងខេត្តសៀមរាប មានដូចជា៖ទី១/សាលាបឋមសិក្សាប្រាសាទសន្លោង ក្នុងឃុំចាន់ស ស្រុកសូទ្រនិគម មានសិក្ខាកាមចូលរួមចំនួន៣០នាក់ ស្រ្តី១១នាក់ ទី២/សាលាបឋមសិក្សាមេត្តាករុណាត្រពាំងត្រុំ ស្រុកសូទ្រនិគម សិក្ខាកាមចូលរួមសរុបចំនួន ២៨នាក់ ស្រី ២០នាក់។ ទី៣/សាលារៀនបឋមសិក្សារុនកណ្ដាល ឃុំដានរុន ស្រុកសូទ្រនិគម មានសិក្ខាចូលរួមសរុបចំនួន ២៩នាក់  ស្រ្តី ២០នាក់។ ទី៤/សាលាបឋមសិក្សារំចេក ឃុំតាយ៉ែក ស្រុកសូទ្រនិគម សិក្ខាកាមចូលរួមមាន២៧នាក់ និងទី៥/សាលាបឋមសិក្សាខ្នារធ្នង់  ស្ថិតនៅ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង មានសិក្ខាកាមចូលរួមចំនួន៣១នាក់ ស្រ្តី១៧នាក់។ កម្មវិធីនេះមានគោលបំណងផ្សព្វផ្សាយ និងបង្កើនចំណេះដឹងផ្នែកកសិកម្ម ដល់លោកគ្រូ អ្នកគ្រូ ដើម្បីជួយណែនាំសិស្សានុសិស្ស បានយល់ដឹងពីវិស័យកសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter