ការដាំកូនឈើព្រៃលិចទឹកនៅចំណុចត្រពាំងទទឹងថ្ងៃ ភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប
ចេញ​ផ្សាយ ០៣ មីនា ២០២២
169

ថ្ងៃព្រហស្បតិ៍ ១កើតខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៣ខែមីនា ឆ្នាំ២០២២ 

ផ្នែករដ្ឋបាលជលផលចុងឃ្នៀស សង្កាត់រដ្ឋបាលជលផលផ្សារលើ សង្កាត់រដ្ឋបាលជលផលភ្នំក្រោម និងលោកសោម សុវណ្ណ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប បានចូលរួមដាំកូនឈើព្រៃលិចទឹកនៅចំណុចត្រពាំងទទឹងថ្ងៃ ភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពលោកបូ ម៉េងទ្រី អភិបាលរងនៃគណៈអភិបាលក្រុងសៀមរាខេត្តសៀមរាប។ អញ្ជើញចូលរួមមាន៖ មន្ទីរបរិស្ថាន  រដ្ឋបាលក្រុងសៀមរាប សហគមន៍នេសាទចុងឃ្នៀស  សមាគមសហគមន៍ទេសចរណ៍ វប្បធម៌ ធម្មជាតិបឹងពារាំង ក្រុមហ៊ុនFoodPanda និងប្រជាពលរដ្ឋចំនួន១០០នាក់ ស្រ្តី២៥នាក់។ កូនឈើសរុបចំនួន ៥០០ដើម រួមមានដើមរាំង ដើមកន្សែង និងដើមត្រោះលើ ផ្ទៃដីទំហំ០២ហិកតា។

ចំនួនអ្នកចូលទស្សនា
Flag Counter